Connect with us

Hi, what are you looking for?

អន្តរជាតិ

ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់នៅទិក្រុងZhengzhouប្រទេសចិន

សារព័ត៌មាន​ RT ​បានផ្សាយថាភ្លៀងធ្លាក់ខ្លាំងអូសន្លាយ ធ្វើឲ្យកម្រិតទឹកនៅដងទន្លេលឿង ហូឆ្លងកាត់ទីក្រុង​ Zhengzhou ខេត្ត  Henan  កើនឡើងខ្ពស់ ធ្វើឲ្យតំបន់ជាច្រើនក្នុងទីក្រុងត្រូវលិចលង់ដោយទឹកជំនន់។

រូបភាពបានបង្ហាញឲ្យឃើញថា ទឹកជំនន់បានជនលិចស្ថានីយ៍រថភ្លើងជាច្រើនកន្លែង ហូកួចរថយន្តជាច្រើនគ្រឿងនៅតាមដងផ្លូវក្នុងទីក្រុង Zhengzhou។ តាមការប្រកាសរបស់មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ក្រោះទឹកជំននបានសម្លាប់មនុស្ស ១២នាក់ផងដែរ​។

ក្នុងពេលជាមួយគ្នានេះដែរ កម្រិតទឹកនៅទំនប់​ Yihetan  កើនឡើងខ្ពស់ គំរាមកំហែងដល់ការរស់នៅរបស់ពលរដ្ឋ ជាង​៧លាននាក់ក្នុងតំបន់​ ដោយទំនប់អាចនឹងបាក់គ្រប់ពេលវេលា​។

ដើម្បីជួយដល់ពលរដ្ឋ នៅថ្ងៃទី ២០ ខែកក្កដា​ រដ្ឋាភិបាលចិនបានសម្រេចដាក់ពង្រាយកម្លាំងទាហាន ២ម៉ឺននាក់ ទៅកាន់ទំនប់​ Yihetan ​និងទំនប់ផ្សេងទៀតនៅទីក្រុង​ Henan  ជាការត្រៀមលក្ខណៈជួយដល់ពលរដ្ឋ ពេលមានគ្រោះអាសន្នកើតឡើង ៕

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន