Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ផ្ទះ​ជាង ១ពាន់​ខ្នង ត្រូវ​ខ្យល់​កន្ត្រាក់​វាយប្រហារ​ឲ្យ​ខូចខាត ត្រឹម​រយៈពេល​២០​ថ្ងៃ ក្នុង​ខែ​នេះ​

​ភ្នំពេញ​៖ យ៉ាងហោចណាស់​មានផ្ទះ​ចំនួន ១៤៣​ខ្នង បាន​រលំ និង​១,១៩៨​ខ្នង​ទៀត បាន​របើក​ដំបូល ដោយសារ​ខ្យល់​កន្ត្រាក់ ក្នុង​រយៈពេល​២០​ថ្ងៃ នៃ​ដើមខែ​កក្កដា ឆ្នាំ​២០២១ ។ នេះ​បើតាម​របាយការណ៍​រប​ស់​ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ (​គ​.​ជ​.​គ​.​ម​.) ស្ដីពី​ផលប៉ះពាល់​ដោយ​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់ ដែល​កើតឡើង​ក្នុង​រយៈពេល​២០​ថ្ងៃ ដើមខែ​កក្កដា ឆ្នាំ​២០២១​។​

​ឯកឧត្តម បាន​បញ្ជាក់ថា ឈានចូល​ខែកក្កដា ឆ្នាំ​២០២១​នេះ ព្យុះ​ក្នុង​តំបន់ និង​ប្រព័ន្ធ​សម្ពាធ​ទាប បានកើត​ឡើងជា​បន្តបន្ទាប់ បង្កឱ្យមាន​ផលប៉ះពាល់​មួយចំនួន​ដល់​កម្ពុជា ដោយ មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​មធ្យម ទៅ​ច្រើន រាយប៉ាយ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស លាយឡំ​នឹង​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដោ​យក​ន្លែ ង​។​

​ក្នុង​រយៈពេល ២០​ថ្ងៃ ដើមខែ​កក្កដា ឆ្នាំ​២០២១​នេះ ខ្យល់​កន្ត្រាក់ បានកើត​ឡើង ២២​លើក ក្នុង ១៤​រាជធានី​-​ខេត្ត ដែល​បាន​បណ្តាលឱ្យ​រលំ និង​ខូចខាត​ផ្ទះ​ធ្ងន់ធ្ងរ ១៤៣​ខ្នង របើក​ដំបូល និង​ខូចខាត​មធ្យម ១,១៩៨​ខ្នង និង របួស​មនុស្ស ៣​នាក់ និង​រន្ទះបាញ់ បានសម្លាប់​មនុស្ស ៤​នាក់ និង​របួស ១​នាក់​។​

​ជាមួយគ្នា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ក្នុងការ​ឆ្លើយតប​គ្រោះមហន្តរាយ​ក្នុង​រដូវវស្សា​នេះ បានធ្វើ​បច្ចុប្បន្នភាព​ផែនការ​ត្រៀម​បម្រុង​សម្រាប់​ឆ្លើយតប ទឹកជំនន់​ឆ្នាំ​២០២១ ផងដែរ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន