Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​សាងសង់​ផ្លូវ​ក្រោម​ដី នៅ​មហាវិថី​សហព័ន្ធរុស្ស៊ី មុខ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​វិទ្យាស្ថាន​ភាសាបរទេស​

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​​ថា «​នាពេល​ឆាប់ៗ​ខាងមុខនេះ នឹងមាន​ផ្លូវ​ក្រោម​ដី​ត្រង់ចំណុច មុខ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​វិទ្យាស្ថាន​ភាសាបរទេស (IFL)​។​

​សូម​បញ្ជាប់​ថា កាលពី​រសៀល​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០២០ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ស្ដីពី​ការស្ថាបនា​ផ្លូវ​ក្រោម​ដី ត្រង់ចំនុច​មុខ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​វិទ្យាស្ថាន​ភាសាបរទេស (IFL) ស្ថិតនៅក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដើម្បី​ជួយ​សម្រួលការ​ធ្វើដំណើរ របស់​សិស្ស​និស្សិត​ដែល​មក​សិក្សា នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​វិទ្យាស្ថាន​ភាសាបរទេស​(IFL) និង​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍ នៅត្រង់ចំណុច​នោះ​»​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា នាពេល​ឆាប់ៗ​ខាងមុខនេះ ខ្លួន​នឹង​សាងសង់​ផ្លូវ​ក្រោម​ដី​ត្រង់ចំណុច​មុខ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​វិទ្យាស្ថាន​ភាសាបរទេស (IFL) ដើម្បី​ជួយ​សម្រួលការ​ធ្វើដំណើរ របស់​សិស្ស​និស្សិត​ដែល​មក​សិក្សា នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​វិទ្យាស្ថាន​ភាសាបរទេស (IFL) និង​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​។​

​ការបញ្ជាក់​ពី​គម្រោង​សង​សង់​ផ្លូវ​ក្រោម​ដី​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​មួយ នៅ​រសៀល​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​លោក ឃួន ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន