Connect with us

Hi, what are you looking for?

អន្តរជាតិ

ប្រទេស​ថៃ បន្ត​រកឃើញ​ករណី​ឆ្លង​កូ​វីដ​ថ្មី​ជាង ១​ម៉ឺន ៣​ពាន់​នាក់ ខណៈ​បន្ត​មាន​អ្នកស្លាប់ ៨៧​នាក់​

​ថៃ​៖ ក្រសួងសុខាភិបាល​ថៃ បាន​រាយការណ៍​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មីៗ​ចំនួន​១​ម៉ឺន​៣​ពាន់​៦៥៥​ករណី និង​ស្លាប់​៨៧​នាក់​បន្ថែមទៀត​នៅក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ ។​

 

​ទន្ទឹមនេះ ក្នុងចំណោម​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មីៗ​ទាំងអស់​ខាងលើនេះ មាន​១​ម៉ឺន​៣​ពាន់​១១០​ករណី​ជា​ប្រជាជន​ទូទៅ និង ៥៤៥​ករណី​ទៀត​ជា​អ្នកទោស​ក្នុង​ពន្ធនាគារ​។ ហើយ​នៅក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ​ដែរ ក៏មាន​អ្នក​ជំ​ងឹ​កូ​វីដ​១៩​ចំនួន​៧​ពាន់​៩២១​នាក់​បានជា​សះស្បើយ និង​ត្រូវបាន​អនុញ្ញាតអោយ​ចាក​ចេញពី​មន្ទីរពេទ្យ ។​

​គួរកត់សម្គាល់ ចាប់តាំងពី​ថ្ងៃទី​១ ខែមេសា​មក នៅពេល​ជំងឺ​កូ​វីដ​១៩​រលក​ទី​៣​ផ្ទុះឡើង​នោះ ប្រទេស​ថៃ​មាន​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​៤២​ម៉ឺន​៤​ពាន់​២៦៩​ករណី ដែល​ក្នុងនោះ​មាន​អ្នកជំងឺ​២៨​ម៉ឺន​៤​ពាន់​៩៥១​នាក់​បានជា​សះស្បើយ ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន