Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

វ៉ាក់សាំង ស៊ី​ណូ​ហ្វា​ម ១​លាន​ដូ​ស​ទៀត ដឹក​មកដល់​កម្ពុជា​ហើយ

ភ្នំពេញ​៖ វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ស៊ី​ណូ​ហ្វា​ម របស់​ចិន ចំនួន ១​លាន​ដូ​ស​បន្ថែមទៀត បាន​ដឹក​មកដល់​កម្ពុជា​ហើយ នៅ​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១​នេះ​។​ នេះបើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល។

សូមជម្រាបថា រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់ចេញ​ការចាក់​វ៉ាក់សាំង ជា​ផែនការ​យុទ្ធសាស្ត្រ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​។ តាមរយៈ​ផែនការ​យុទ្ធសាស្ត្រ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រឹងប្រែង​គ្រប់​វិធី​ក្នុង​ការរក​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ​។

​មកដល់ពេលនេះ​កម្ពុជា​ទទួលបាន​វ៉ាក់សាំង​សរុប​ជាង​១៦​លាន​ដូ​ស​ហើយ​។​ ​នៅក្នុង​ខែសីហា ខាងមុខនេះ វ៉ាក់សាំង ៤​លាន​ដូ​ស​ទៀត ក៏​នឹង​ដឹក​ពី​ចិន មកដល់​កម្ពុជា​ផងដែរ​។ វ៉ាក់សាំង ដែល​កម្ពុជា​ទទួលបាន គឺជា​ការសម្រេច​ផែនការ​របស់​កម្ពុជា ដែល​រក​វ៉ាក់សាំង​ឱ្យបាន ២០​លាន​ដូ​ស ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ១០​លាន​នាក់​។​

​គិត​ត្រឹម​ថ្ងៃទី​២០ ខែកក្កដា កម្ពុជា​សម្រេចបាន​នូវ​ការ ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ជាង ៦​លាន​នាក់​រួចហើយ ដែល​ស្មើនឹង​ប្រមាណ​ជា ៦៣.៣៤% ធៀប​នឹង​គោលដៅ​ចំនួន ១០​លាន​នាក់​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...