Connect with us

Hi, what are you looking for?

អន្តរជាតិ

ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ នៅ​វៀតណាម កើន​ជិត ៣​ពាន់​នាក់​ទៀត

​វៀតណាម​៖ ក្រសួងសុខាភិបាល​វៀត​ណា​ម​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​រាយការណ៍​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ក្នុង​សហគមន៍​ចំនួន​២​ពាន់​៩៦៥​នាក់​បន្ថែមទៀត ដែលនាំអោយ​ចំនួន​ករ​ណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅ​រលក​ថ្មី​នៅ​ទូទាំងប្រទេស​វៀតណាម កើនឡើង​ដល់ ៦​ម៉ឺន ៧​ពាន់ ៤២២​ករណី​។​

​ចាប់តាំងពី​ជំងឺ​កូ​វីដ​១៩​រលក​ទី​៤​វាយប្រហារ​លើ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​២៧ ខែមេសា​មក ករណី​ឆ្លង​ក្នុង​សហគមន៍​បាន​រាលដាល់​ដល់​៦១​ខេត្ត​-​ក្រុង ដោយ​ខេត្ត ក្វាង​ប៊ិ​ញ ត្រូវបាន​បន្ថែម​ចូលក្នុង​បញ្ជី​ខេត្ត​មាន​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ថ្ងៃ​ព្រហស្បតិ៍​នេះ ។ នៅ​ទូទាំងប្រទេស​វៀតណាម មានតែ​២​ខេត្ត​ភាគ​ខាង​ជើងទេ គឺ កាវ បាង និង​ឡាយ ចាវ ដែល​មិនទាន់មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ ។​

​គួរកត់សម្គាល់ ប្រទេស​វៀតណាម​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​ជូន​ដល់​ប្រជាជន​ខ្លួន​បាន​៤,៣៦​លាន​នាក់ ស្មើនឹង​៤,៥​ភាគរយ​នៃ​ប្រជាពលរដ្ឋ​របស់ខ្លួន ក្នុងនោះ​តែមាន​មនុស្ស​៣២​ម៉ឺន​៤​ពាន់​៩៥៥​នាក់​ប៉ុណ្ណោះ បាន​ចាក់​វ៉ាក់សាំង​ពេញលេញ (​ពីរ​ដូ​ស​)៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន