Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្បាល ដងខ្លួន​យក្ស និង​ព្រះ​សិរ​ទេវតា ត្រូវបាន​ប្រទះឃើញ​ពេលធ្វើ​កំណាយ​បុរាណវិទ្យា ជួសជុល​ខ្លោងទ្វារ​តា​កាវ

ខេត្តសៀមរាប​៖ ក្នុង​រយៈពេល​៣​សប្តាហ៍​នៃ​ការធ្វើ​កំណាយ​បុរាណវិទ្យា​ស្រាវជ្រាវ​ដើម្បី​ធ្វើការ​ជួសជុល​ខ្លោងទ្វារ​តា​កាវ និង​ចម្លាក់​យក្ស និង​ទេវតា​លើ​ស្ពាន​ហាល​នៃ​ខ្លោងទ្វារ​តា​កាវ អាជ្ញាធរ​ជាតិ​អប្សរា​បាន​រកឃើញ​រូបចម្លាក់ និង​បំណែក​វត្ថុ​បុរាណ​មួយចំនួន​។​

​លោកស្រី គឹម សេង​ភក្តី មន្ត្រី​ផ្នែក​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា បាន​រកឃើញ​ក្បាល​យក្ស​ចំនួន​០៣​នៅ​ពេញ​ល្អ ឯ​ក្បាល​០៣​ទៀត​មាន​ត្រឹមតែ​ពាក់កណ្តាល​។ ចំពោះ ដងខ្លួន​អា​សុ​រៈបា​នរក​ឃើញ​ចំនួន​០៤​។ រីឯ ព្រះ​សិរ​ទេវតា​បាន​រកឃើញ​ចំនួន​០៣ ក្នុងនោះ​ចំនួន​០២​នៅ​ពេញ​ល្អ និង​០១​ទៀត​មាន​ត្រឹម​ពាក់កណ្តាល​ស្មា​ដល់​បបូរមាត់​។​

​សូមបញ្ជាក់ថា ខ្លោងទ្វារ​តា​កាវ ដែល​ស្ថិតនៅ​ទិស​ខាងលិច​នៃ​ប្រាសាទ​បា​យ័ន្ត ត្រូវបាន​បើក​ការដ្ឋាន​ជួសជុល​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ កន្លងទៅនេះ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន