Connect with us

Hi, what are you looking for?

អន្តរជាតិ

ប្រធានាធិបតីអាមេរិកបង្ហាញការខកចិត្តយ៉ាងខ្លាំងក្រោយមានករណីឆ្លងកូវីដ​១៩ កើនឡើង

ការឆ្លងរាលដាលកូវីដ​១៩ បានកើនឡើងជាថ្មីនៅអាមេរិក​ ភាគច្រើនចំពោះបុគ្គលដែលមិនទាន់ចាក់វ៉ាក់សាំង ។ ទាំងនោះហើយបានជាប្រធានាធិបតីបៃឌិនបានអំពាវនាវដល់ពលរដ្ឋនាំគ្នាទៅចាក់វ់ាក់សាំង ដើម្បីបញ្ចប់ការឆ្លងនៅក្នុងប្រទេសនេះ។

នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៥៦,៥២៥នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៤១៦នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៥,១៤៦,៤៧៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦២៥,៨០៨នាក់ និងជាសះស្បើយឡើងសរុប ២៩.៤៦លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

សហរដ្ឋអាមេរិកនៅតែបន្តមើលឃើញ ការកើនឡើងវិញនៃករណីឆ្លង COVID-19 ជាប្រចាំថ្ងៃ ក្នុងកំលុងពេលជាច្រើនសប្តាហ៍ជាប់ៗគ្នាមកនេះ ខណៈវីរុសបម្លែង Delta ត្រូវបានគេជឿជាក់ថា កំពុងតែធ្វើឲ្យអនាគតសហរដ្ឋអាមេរិក មានភាពមិនច្បាស់លាស់ឡើងវិញ ពាក់ព័ន្ធកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់ជំងឺរាតត្បាតសកលដ៏កាចសាហាវមួយនេះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣៣៨លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៨៦.៤៧លាននាក់ (៥៦.៨%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៦១.៦៣លាននាក់ (៤៩.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...