Connect with us

Hi, what are you looking for?

អន្តរជាតិ

ស្លាប់ដោយគ្រោះទឹកជំនន់នៅចិនកើនឡើងខ្ពស់ ពលរដ្ឋជាង​១លាននាក់រងផលប៉ះពាល់

មកទល់ពេលនេះមានអ្នកស្លាប់ដោយគ្រោះទឹកជំនន់នៅក្នុងខេត្ត  Henan ប្រទេសចិន​កើនឡើងដល់ទៅ២៥នាក់ហើយ និងបាត់ខ្លួន​៧នាក់។ ជាមួយគ្នានេះមានពលរដ្ឋ ជាង​១,២លាននាក់រងផលប៉ហពាល់ ពលរដ្ឋជាង ១៦០ពាន់នាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ។

នៅក្នុងទីក្រុង Zhengzhou ក្នុងខេត្ត​ Henan  មានមនុស្ស​១២នាក់ស្លាប់ និង៥នាក់រងរបួស​ក្រោយទឹកជំនន់ជនលិចរថភ្លើងក្រោមដីមួយខ្សែ​។ សារព័ត៌មាន  Blobal Times បានផ្សាយថា តំបន់ភាគខាងកើត ខេត្ត Zhengzhou បន្តរងការគំរាមកំហែងដោយទឹកជំនន់និងភក់ល្បាប់​។ រថយន្តជាច្រើននៅក្នុងក្រុងអណ្តែតទឹកហើយហាងលក់ទំនិញផ្សេងៗ មានផ្សារទំនើបត្រូវបិទទ្វារ។

មន្ទីពេទ្យ​នៃមហាវិទ្យាល័យវេជ្ជសាស្ត្រ​ Zhengzhou នៅបន្តដាច់ភ្លើង ប៉ះពាល់ដល់អ្នកជំងឺ ៦០០ ត្រូវបញ្ជូនទៅព្យាបាល​នៅក្នុងមន្ទីរពេទ្យផ្សេង ក្នុងពេលទឹកជំនន់ជនលិចចូលមន្ទីរពេទ្យ​កាលពីយប់ថ្ងៃទី ២០ ខែកក្កដា ។

ភ្លៀងធ្លាក់ខ្លាំងអូសបន្លាយជាច្រើនថ្ងៃជាប់គ្នា ដោយមានកម្រិតទឹកភ្លៀង​ច្រើនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រតំបន់នេះ​។ នៅក្នុងទីក្រុង​ Zhengzhou កម្រិតទឹកភ្លៀងត្រូវបានគេវាយតម្លៃថាមិនធ្លាប់មានក្នុងរយៈពេល ជាង​៦០ឆ្នាំកន្លងមក ។

ប្រធានាធិបតីចិន​លោកស៊ីជិនពីងបានស្នើដល់មន្ត្រីរដ្ឋាភិបាល​ក្នុងតំបន់​ត្រូវតែផ្តល់អាទិភាព ធានាសុវត្ថិភាពអាយុជីវិតពលរដ្ឋនិងទ្រព្យសម្បតិ្ត និងអនុវត្តវិធានការប្រយុទ្ធប្រឆាំងគ្រោះទឹកជំនន់និងជំនួយគ្រោះធម្មជាតិឲ្យទាន់ពេលវេលា​៕

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន