Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ស្ថានទូតចិន ប្រតិកម្មចំពោះ​ការ​ផ្សាយ​របស់ Reuters ដែលថា Hacker ចិន លួច​ទិន្នន័យទន្លេមេគង្គ ពីក្រសួងការបរទេសកម្ពុជា

ស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា បានសម្តែងការមិនពេញចិត្តចំពោះ ការផ្សព្វផ្សាយរបស់សារព័ត៌មាន Reuters ដោយ​បានដកស្រង់ការចោទប្រកាន់របស់ក្រសួងយុត្តិធម៌នៃសហរដ្ឋអាមេរិកថា “ក្រុម Hacker ចិនបានលួចទិន្នន័យទន្លេមេគង្គពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា”។

ស្ថានទូតចិនប្រតិកម្មចំពោះសារព័ត៌មាន Reuters

ទាក់ទិននឹងការលើកឡើងនេះ ស្ថានទូតចិនប្រចាំកម្ពុជា បានសម្តែងការព្រួយបារម្ភខ្លាំង និងប្រឆាំងជាដាច់ខាតចំពោះការលើកឡើងខាងលើនេះ។

ស្ថានទូតចិនបានគូសបញ្ជាក់ថា ភាគីចិនប្រឆាំងជាដាច់ខាត និងតែងបង្ក្រាបលើការវាយប្រហារតាមគ្រប់ទម្រង់នៅក្នុងប្រព័ន្ធអ៊ីនធើណេត កុំថាឡើយលើកទឹកចិត្ត គាំទ្រ ឬអនុគ្រោះចំពោះការវាយប្រហាររបស់ក្រុម Hacker។

ស្ថានទូតចិនបានលើកឡើងថា នៅលើពិភពលោកនេះ សហរដ្ឋអាមេរិក គឺជាប្រភពនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេតដ៏ធំបំផុត ហើយទង្វើនៃការលួចតាមដានស្តាប់របស់ប្រទេសមួយនេះសូម្បីតែ“សម្ព័ន្ធមិត្ត”ក៏មិនលើកលែងដែរ។ រីឯចំពោះបញ្ហាសន្តិសុខអ៊ីនធើណេតវិញ ទំនុកចិត្តទៅលើសហរដ្ឋអាមេរិកត្រូវបានបាត់បង់យូរមកហើយ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន