Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន​៖ ឱកាស​បង្កើន​ចំណូល​សហគមន៍​មូលដ្ឋាន​ពី​ការចិញ្ចឹម​គោ​

​លោក​ម៉ាត់ មីន ជា​សមាជិក​សហគមន៍​តំបន់ការពារធម្មជាតិ​ភ្នំ​ជើង​លាង ឃុំ​ជាប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បានចាប់ផ្តើម​ចិញ្ចឹម​គោ​ចំនួន ២​ក្បាល នៅ​ឆ្នាំ ២០១១ តែ​បច្ចុប្បន្ន​គាត់​មាន​គោ​សរុប​ចំនួន ៤២​ក្បាល​។

​លោក ម៉ាត់ មីន បាន​ឲ្យ​ដឹងថា​តាមរយៈ​ការចិញ្ចឹម​គោ គាត់​អាចមាន​ឱកាស​ច្រើន​ក្នុង​រក​ចំណូល​បន្ថែម​សម្រាប់​គ្រួសារ​របស់គាត់​។  ​កំណើន​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​ប្រទេស​វៀតណាម ជា​ចលករ​មួយ​ជំរុញ​លោក ម៉ាត់ មីន ក៏ដូចជា​សមាជិក​សហ​គម​ន៍​ផ្សេងទៀត​នៅក្នុង​តំបន់ បង្កើន​ការចិញ្ចឹម​គោ​។​

​គ្រួសារ​របស់លោក ម៉ាត់ មីន បាន​ពឹងពាក់​ពី​ការជួល​តូប​សម្រាប់​បម្រើសេវា​ទេសចរណ៍ធម្មជាតិ​។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គ្រួសារ​គាត់​បាននិងកំពុង​រំពឹង​ចំណូល​ធំ​មកពី​ការចិញ្ចឹម​គោ​។ ប្រសិន​យើង​ធ្វើការ​គណនា តាម​ចំនួន​គោ​ដែល​គាត់​មាន​នាពេល​បច្ចុប្បន្ន គាត់​អាចមាន​សាច់ប្រាក់​ប្រមាណ ១០៥​លាន​រៀល​។ ជាក់ស្តែង​ក្នុងដំណាក់កាល​នៃ​ការបង្កើន​ចំនួន​គោ គាត់​លក់​គោ​ត្រឹមតែ ២-៣​ក្បាល ក្នុង​មួយឆ្នាំ អាច​ទទួលបាន​ប្រាក់ ៨-១០ លាន​រៀល​ក្នុង​មួយឆ្នាំ​។​

​ក្រសួងបរិស្ថាន​លើកទឹកចិត្ត​ប្រជា​សហគមន៍ ឱ្យ​ចិញ្ចឹម​គោ​បាន​ច្រើន ដើម្បី​បង្កើន​ចំណូល​គ្រួសារ​។ គោ​ជាស​ត្វ​ទំពារ​អៀង មិន​ប្រជែង​អាហារ​ជាមួយ​មនុស្ស ហើយ​មានលទ្ធភាព​ស៊ី​អាហារ​ស​សៃ ដូចជា​ចំបើង ស្មៅ ស្លឹក​ដំឡូង ។​ល​។ បំប្លែង​ជា​សាច់ មានតម្លៃ​ខ្ពស់ ជា​អាហារ​ដែល​កំពុង​ពេញនិយម​សម្រាប់​មនុស្ស​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន