Connect with us

Hi, what are you looking for?

អន្តរជាតិ

ថៃ ប្រកា​សមាន​អ្នក​ឆ្លង​កូ​វីដ​ថ្មី​ជិត ១៥ ០០០​នាក់​ទៀត និង​ស្លាប់ ១១៤​នាក់ ត្រឹម​រយៈ​២៤​ម៉ោង​ចុងក្រោយ​!

​ក្រសួងសុខាភិបាល​ថៃ​បានប្រកាស​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ករណី​ថ្មី​ចំនួន​១៤៥៧៥​នាក់ ស្លាប់​១១៤​នាក់​ទៀត ក្នុងពេល​២៤​ម៉ោង​ចុងក្រោយ​មកនេះ​។​

​ក្រសួង​បានប្រកាស នា​ព្រឹក​ថ្ងៃទី​២៣ កក្កដា នេះ​ទៀតថា ក្នុងចំណោម​ជាង​ជិត​១​ម៉ឺន​៥​ពាន់​ករណីនេះ ក៏មាន​ឆ្លង​ក្នុង​ពន្ធនាគារ​ចំនួន​១០៧២​នាក់​ដែរ​។​

​ក្នុងពេល​២៤​ម៉ោង​ចុងក្រោយ​មកនេះ ថៃ​ក៏​មានការ​ជាសះស្បើយ​វិញ ៧៧៧៥​នាក់​ដែរ ត្រូវបាន​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​ហើយ​ដែរ​។ ចាប់​តាំង​មាន​ដំបូង​វីរុស​កូ​វីដ​១៩ កាលពីដើមឆ្នាំ​២០២០ ថៃ​មាន​ឆ្លង​សរុប​៤៦៧៧០៧​នាក់​ហើយ ជាសះស្បើយ​ជាង​៣២​ម៉ឺន​នាក់ រីឯ​អ្នកស្លាប់​កើន​ដល់​ជិត​៤​ពាន់​នាក់​ហើយ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន