Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជា​-​ជប៉ុន នឹង​ចុះហត្ថលេខា​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ជប៉ុន ៣,៣១​លាន​ដុល្លារ លើ​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស ឆ្នាំ​២០២១

​ភ្នំពេញ​៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៣៦២ លាន​យ៉េន (​ប្រមាណ ៣,៣១​លាន ដុល្លារ​អាមេរិក​) សម្រាប់​អនុវត្ត​គម្រោង «​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​» ក្នុង​ឆ្នាំ​២០២១​។ ពិធី​ចុះហត្ថលេខា នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង​។​

​ហិរញ្ញប្បទាន​ឥត​សំណង​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​នេះ នឹងចូលរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការលើកកម្ពស់​ការអភិវឌ្ឍ​ធនធានមនុស្ស​នៃ​កម្ពុជា ក៏ដូចជា​ជួយ​ពង្រឹង​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ និង​ចំណងមិត្តភាព​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំងពីរ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន