Connect with us

Hi, what are you looking for?

សន្តិសុខសង្គម

រថ​យន្ត​បែក​កង់ ក្រឡាប់​ជះ​អីវ៉ាន់​ខ្ទេច សំណាង​គ្រាន់តែ​របួសស្រាល ២​នាក់​

​ខេត្តកោះកុង​៖ កាលពី​រសៀល ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ក្រឡាប់​ខ្លួនឯង នៅលើ​ផ្លូវជាតិ​លេខ​៤៨ ក្នុងភូមិ​បាន​ទៀត ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង បណ្តាល​ឲ្យ​មនុស្ស​ចំនួន ២​នាក់​រងរបួស​ស្រាល​។​

​យោងតាម​របាយការណ៍​របស់ សមត្ថកិច្ច​នគរបាល​ចរាចរណ៍ បាន​ឲ្យ​ដឹងថា រថយន្ត​ម៉ាក់​សាំ​យ៉ុង ពណ៌​សំបក​ឪឡឹក ផ្លាកលេខ ភ្នំពេញ 2AL-5017 មកពី​ភ្នំពេញ​ទៅ​កោះកុង និង​បណ្ដាល​ឲ្យ​រងរបួស​ស្រាល អ្នកបើកបរ​ឈ្មោះ ខុម សារ៉ាត់ ភេទ​ប្រុស អ្នករួមដំណើរ ០១​នាក់ ស្រី ត្រូវជា​ប្រពន្ធ ។​មូលហេតុ រថយន្ត​បែក​កង់​ខាងឆ្វេង​បណ្តាល​ឲ្យ​ក្រឡាប់​តែម្តង​។​

​ក្រោយពេល​កើតហេតុ​ភ្លាមៗ កម្លាំង​សមត្ថកិច្ច បាន​ចុះជួយ​សម្រួល​ចរាចរណ៍ និង​គ្រប់គ្រង​កន្លែងកើតហេតុ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន