Connect with us

Hi, what are you looking for?

សន្តិសុខសង្គម

បុរស​ម្នាក់ ចុះ​ដក​ព្រលិត​ក្នុង​ស្រះ សំណាងអាក្រក់​លង​ទឹក​ស្លាប់​!

​ខេត្តកោះកុង​៖ កាលពី​រសៀល ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១​ម្សិលមិញ ករណី​មួយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង ដោយសារ​បុរស​ម្នាក់ បាន​ចុះ​ដក​ព្រលិត​ក្នុង​ស្រះ បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់ យ៉ាង​អាណោចអាធម៌ នៅក្នុង​ស្រះ​ខាងលិច​វត្ត​កណ្តោល ក្នុងភូមិ​កណ្ដោល ឃុំ​កណ្តោល ខេត្តកោះកុង​។​

​ជនរងគ្រោះ​ឈ្មោះ សំ វ៉ូ​ច ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​។ ករណី​ន​នេះ ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា គាត់​បានឃើញ​បុរស​ខាងលើ ចុះ​ដក​ព្រលិត​ក្នុង​ស្រះ​ខាងលិច​វត្ត​កណ្តោល រហូតដល់​យប់ មិនឃើញ​ជនរងគ្រោះ ទើប​បងប្អូន និង​ក្រុមគ្រួសារ​នាំគ្នា​ដើររក ហើយក៏​ឃើញ​សព​ជនរងគ្រោះ បាន​ដេកស្លាប់​នៅក្នុង​ទឹកស្រះ តែម្តង​។​

​តាម​ការសន្និដ្ឋាន​រប​ស់​អាជ្ញាធរ​ភូមិ​ឃុំ បងប្អូន​សាច់​ញ្ញាត និង​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក​ណ្ដោ​ល បុរស​ខាងលើ​ពិតជា​បាន​លង់ទឹក​ស្លាប់​ប្រាកដ​មែន​។ សាកសព ត្រូវបាន​ប្រគល់ជូន​ប​ង​ប្អូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន