Connect with us

Hi, what are you looking for?

អន្តរជាតិ

វៀតណាម រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ជាង ៦​ពាន់​ករណី គិត​ត្រឹម​យប់​ម្សិលមិញ​

​វៀតណាម​៖ ក្រសួងសុខាភិបាល​វៀត​ណា​ម​បាន​រាយការណ៍​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មីៗ​ចំនួន​៣​ពាន់​១៩៩​ករណី​បន្ថែមទៀត​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ ធ្វើអោយ​ចំនួន​ករណី​ឆ្លង​សរុប​ប្រចាំថ្ងៃ​ឈានដល់​កម្រិត​បំបែក​កំណត់ត្រា​ថ្មី​៦​ពាន់​១៦៤​ករណី ។​

​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ទាំងអស់​ខាងលើនេះ មាន​ករណី​ឆ្លង​ចំនួន​១​ពាន់​៧៨៥​ត្រូវបាន​កត់ត្រា​នៅក្នុង​ទីក្រុង​ហូជីមិញ ៦១៥​ករណី​នៅ​ទីក្រុង Binh Duong ១៥៧​ករណី​នៅ​ទីក្រុង Dong Nai ១៩៩​ករណី​នៅ​ទីក្រុង Long An និង ៦៣​ករណី​នៅ​ទីក្រុង Ba Ria-Vung Tau ។

​គិត​មកទល់ពេលនេះ ប្រទេស​វៀតណាម​បាន​កត់ត្រា​ករណី​ឆ្លង​ក្នុង​សហគមន៍​ចំនួន​៧​ម៉ឺន​៦២១​ករណី​នៅក្នុង​៦១​ខេត្ត​-​ក្រុង ចាប់តាំងពី​រលក​ទី​៤ វាយប្រហារ​កាលពី​ចុងខែ ខែមេសា​មក ។​ ​ដោយឡែក​អ្នកជំងឺ​ចំនួន​១​ពាន់​៤៥០​នាក់​បានជា​សះស្បើយ ហើយ​អនុញ្ញាតអោយ​ចាក​ចេញពី​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដោយ​ធ្វើអោយ​ចំនួន​អ្នកជា​សះស្បើយ​សរុប​ចាប់តាំងពី​រោគរាតត្បាត​ផ្ទុះឡើង កើនឡើង​ដល់​១​ម៉ឺន​៣​ពាន់​៤២១​ករណី ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន