Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សម្តេចតេជោ​ប្រកាស​ការចាក់វ៉ាក់សាំងកូវីដ១៩ចំពោះកុមារ នឹង​ផ្តើម​នៅថ្ងៃទី៦ សីហា

យោង​តាម​ការ​ចុះផ្សាយ​របស់សារព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ​បាន​បញ្ជាក់ថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងស៉ីណូវ៉ាក់ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ខាងមុខ។

បើតាម Fresh News ថា សម្តេច ហ៊ុន សែន នឹងអញ្ជើញ​ទៅ​ធ្វើជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសម្តេចនឹងនាំយកចៅៗរបស់សម្តេចទាំងអស់ដែលមានអាយុ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅថ្ងៃនោះតែម្តង ហើយក្រៅពីចៅរបស់សម្តេចក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត ក៏​ទៅទទួលវ៉ាក់សាំងផងដែរ។

Advertisement

Facebook

អ្វីដែល​គេកំពុងអាន