Connect with us

Hi, what are you looking for?

អន្តរជាតិ

ករណីឆ្លងកូវីដ ១៩កើនឡើងខ្ពស់ ទីក្រុងហូជីមិញមានស្នើសុំជំនួយគ្រូពេទ្យ​៥០០០នាក់បន្ថែម

ករណីឆ្លងកូវីដ ១៩ នៅក្នុង​ទីក្រុងហូជីមិញ កើនឡើងខ្ពស់ពីមួយថ្ងៃទៅថ្ងៃ ហើយស្ថានភាពកាន់តែអាក្រក់ ។ នៅពេលនេះទីក្រុងហូជីមិញ​ដែលជា​ ដែលជាចំណុចឆ្លងកូវីដ ១៩ ខ្ពស់បំផុត  បានស្នើសុំជំនួយក្រុមគ្រូពេទ្យ​​១០០០នាក់  ក្នុងនោះមានគ្រូពេទ្យជំនាញសង្គ្រោះបន្ទាន់ គ្រូពេទ្យ ត្រួតពិនិត្យនិងព្យាបាល ៩០០នាក់ និងគិលានុបដ្ឋ នុបដ្ឋាយិកា ៤០០០នាក់។

អនុប្រធានគណៈកម្មការទីក្រុងហូជីមិញ  លោក ​យៀង អាញ ឌឹក (Duong Anh Duc) បានផ្ញើលិខិតស្នើក្រសួងសុខាភិបាល​ ស្នើសុំជំនួយបន្ទាន់ដើម្បីប្រយុទ្ធប្រឆាំង កូវី​ដ​១៩ ខណៈទីក្រុងហូជីមិញ​មានករណីឆ្លងកូវីដ​កើនឡើងខ្ពស់។

ជាក់ស្តែងប្រធានគណៈកម្មការ ​ទីក្រុងហូជីមិញ លោក ង្វៀង ថាញ់ ផុង​ ( Nguyen thanh Phong)បានផ្ញើលិខិតឡើងទៅកាន់ នាយករដ្ឋមន្ត្រីស្នើសុំជំនួយដើម្បីប្រយុទ្ធប្រឆាំងកូវីដ ១៩  ខណៈករណីឆ្លងកូវីដ​១៩ បានកើនឡើងខ្ពស់។

ជាក់ស្តែង​ ពីសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ ១៩  ទីក្រុងហូជីមិញ ស្នើសុំជំនួយគ្រូពេទ្យ ជាបន្ទាន់៥០០០នាក់ដើម្បីជួយដល់ពលរដ្ឋ ទប់ស្កាត់កូវីដ ១៩ ។ ជាមួយគ្នានេះ​ទីក្រុង ហូជីមិញ ក៏បានស្នើសុំបុគ្គលិកសុខាភិបាល ២០០០នាក់ ដើម្បីចូលរួមយកសំណាក់ធ្វើតេស្ត ដល់ពលរដ្ឋដែលជាប់ពាក់ព័ន្ធ ។

ក្នុងរយៈពេល ចាប់ពីថ្ងៃទី​២៧ខែមេសា​ដល់ថ្ងៃទី ២៣ខែកក្កដា  ទីក្រុងហូជីមិញមានករណីឆ្លងរហូតដល់ទៅ ៤៨.៨៦៣ពាន់នាក់។ ក្នុងរយៈពេល​២៤ម៉ោង នៅក្នុងទីក្រុងនេះមានករណីឆ្លងកូវីដ​១៩ ជាង​៤ពាន់នាក់​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន