Connect with us

Hi, what are you looking for?

អន្តរជាតិ

បាញ់ប្រហារនៅជិតសេតវិមានអាមេរិក របួស​២នាក់

នៅព្រឹកថ្ងៃទី​២៣ខែកក្កដា មានការបាញ់ប្រហារកើតឡើងនៅតំបន់មមាញឹក​ក្នុងទីក្រុងវ៉ាស៊ីនតោន មានចម្ងាយពីសេតវិមានប្រមាណតែ ២គីឡូម៉ែត្រប៉ុណ្ណោះ ។

កម្លាំងប៉ូលិសទីក្រុងវ៉ាស៊ីនតោន បានប្រកាសឲ្យដឹងថា មានករណីបាញ់ប្រហារ បណ្តាលឲ្យមនុស្ស ២នាក់រងរបួស និងធ្វើឲ្យដងផ្លូវដែលមានមនុស្សច្រើនបំផុត​ក្នុងទីក្រុងនេះត្រូវបិទជាបណ្តោះអាសន្ន។

អ្នកសារព័ត៌មាន​ Jessica Smith ធ្វើការឲ្យគេហទំព័រ Yahoo Finance បានបង្ហោះលើបណ្តាញសង្គម​ Twitter ថា​«ខ្ញុំនិង ស្វាមីកំពុងតែពិសាអាហារពេលយប់ នៅក្នុងភោជនីយដ្ឋានម៉ិចស៊ីកូ​​ក៏មានករណីបាញ់ប្រហារកើតឡើង ។ យើងខ្ញុំបានរត់ទៅកាន់តំបន់មានសុវត្ថិភាព ជាភពសំណាងអ្វីគ្រប់យ៉ាងល្អប្រសើរ។ នេះជាយប់ដ៏រន្ធត់ បង្កការផ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ពលរដ្ឋ»។

ចំណែកអ្នកសារព័ត៌មាន​ Jim Acosta ​ធ្វើការឲ្យសារព័ត៌មាន CNN ​បានឲ្យដឹងថា «ខ្ញុំបានឮស្នូកាំភ្លើង នៅតំបន់ទី​១៤ ភាគពាយ័ព្យនៃទីក្រុងវ៉ាស៊ីនតោនឌីស៊ី ។ ពលរដ្ឋដែលទៅពិសាអាហារនៅភោជនីយដ្ឋាន​ Le Diplomate មានចម្ងាយពីកម្លែងផ្ទុះអាវុធ ប៉ុន្មានម៉ែត្រ បាននាំគ្នារត់រត់កាន់តំបន់មានសុវត្ថិភាព»។

កម្លាំងប៉ូលិសទីក្រុងវ៉ាស៊ីនតោនឌីស៊ី​ ក្រោយទទួលបានព័ត៌មាន ក៏បានទៅកាន់កន្លែងកើតហេតុភ្លាមៗ។ កម្លាំងប៉ូលិសបានប្រកាសថា កំពុងបើកការស្រាវជ្រាវ បញ្ជាក់ឲ្យបានច្បាស់ពីករណីបាញ់ប្រហារខាងលើ ។ ចំណែកបាញ់ប្រហារបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុតាមរថយន្តពណ៌ខ្មៅ ។ តាមការសន្និដ្ឋាន នេះជាការបាញ់ប្រហារដោយមានការគិតទុកជាមុន​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន