Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងសាធារណការច្រានចោលសំណើ របស់អ្នកបេីកបរ​ និងម្ចាស់​ឡានដឹកដី​ និងខ្សាច់

ឆ្លើយ​តបទៅ​នឹង​សំណើរ​ចំនួន៣ចំណុច​របស់ក្រុម​ម្ចាស់រថយន្ត​ដឹកដី និង​ដឹកទំនិញធុនធ្ងន់ ដែលបានធ្វើ​ការ​តវ៉ា​កាលពីថ្ងៃម្សិលមិញនោះ នៅថ្ងៃនេះ ក្រសួងសាធារណការ និង​ដឹកជញ្ជូន បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ផ្លូវ​ការ ដោយ​ច្រានចោល​សំណើរនោះទាំងស្រុង។

សំណើទាំង​៣ចំណុច របស់ក្រុមអ្នក​បើកបររថយន្តធុនធំ​នោះ​រួមមាន៖
១. ស្នើសុំដំឡើង​ទម្ងន់ ឬដឹកជញ្ជូនលើស​ទម្ងន់​ក្នុង​ចម្លោះចាប់ពី ៩តោន ទៅ ១៥តោន តាម​ប្រភេទរថយន្ត​ធុនធ្ងន់ បន្ថែម​ពីលើទម្ងន់​នៃច្បាប់បានកំណត់។
២. ស្នើ​សុំ​ត្រឹម​ផាកពិន័យ ដោយមិនចាំបាច់​ឃាត់ទុករថយន្ត ១ឆ្នាំ ក្នុង​ករណីផ្ទុក​ទម្ងន់​លើស​ពី ២០ភាគរយ ឡើងទៅ។
៣. ស្នើសុំផ្តល់រថយន្ត​ដែលបានឃាត់ទុកកន្លងមកឲ្យ​មក​ម្ចាស់ក្រុមហ៊ុន ម្ចាស់រថយន្តវិញ ដោយ​គ្រាន់តែ​ធ្វើការ​ផាកពិន័យ និង​មិន​ចាំបាច់​ឃាត់ទុករថយន្ត​បន្ត​ទៀត។

ចំពោះ​សំណើទាំង​៣ចំណុច​នេះ ក្រសួងបានបញ្ជាក់យ៉ាងច្បាស់ថា មិនអាច​ដោះ​ស្រាយ​តាម​សំណូមពរ​បានឡើយ ដោយថា វាផ្ទុយ​នឹង​បទប្បញ្ញត្តិ ដូចមានចែង​ក្នុង មាត្រា​២៦ និង មាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជាធរមាន។

Advertisement

Facebook

អ្វីដែល​គេកំពុងអាន