Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ ក្លាយជាខេត្តទី២បន្ទាប់ពី រាជធានីភ្នំពេញ រៀបចំធ្វើការ​ព្យាបាលជំងឺកូវីដ១៩​នៅតាមផ្ទះ

នៅថ្ងៃសៅរនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើក​វគ្គបណ្តុះបណ្តាលពី ’’នីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ’’ តាមប្រព័ន្ធ ZOOM ក្រោមការដឹកនាំសម្របសម្រួលរបស់ ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ។

យ៉ាងណាក៏ដោយ ពេលនេះ​ខេត្តបន្ទាយមានជ័យ បានរៀបចំរួចហើយតាមការណែនាំ រៀបចំក្រុមការងារប្រចាំការងារ ខេត្ត និងជាក្រុមតាមស្រុក/ក្រុង និងក្រុមប្រចាំការ Hot line និងក្រុមគ្រូពេទ្យ ហើយ​ជាជំហ៊ានដំបូងនេះ រដ្ឋបាលខេត្តនឹងដាក់ឲ្យដំណើរការ ថែទាំ ព្យាបាលតាមផ្ទះ ចំពោះក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ។

ក្រោយ​ការ​ដាក់​ឲ្យដំណើរ​ការ​ព្យាបាល​អ្នកជំងឺកូវីដ១៩​នៅ​តាម​ផ្ទះ​នេះ ខេត្តបន្ទាយមានជ័យ បាយ​ក្លាយ​ជាខេត្តទី២ បន្ទាប់ពី រាជធានីភ្នំពេញ ដែល​កំពុង​ដំណើរ​ការ​ធ្វើការ​ព្យាបាល​អ្នកជំងឺកូវីដ១៩​នៅ​តាមផ្ទះ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន