Connect with us

Hi, what are you looking for?

អន្តរជាតិ

ក្រៅពីថៃនិងវៀតណាម ឡាវក៏មានករណីឆ្លងកើនឡើងខ្ពស់ផងដែរ​

នោថ្ងៃទី​២៤ខែកក្កដានេះថៃរកឃើញករនីឆ្លងកូវីដ ១៩ដល់ទៅ ១៤,២៦០ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាអត្រាឆ្លងបំផុតដដែល។ជាមួយគ្នានេះថៃមានអ្នកជំងឺចំនួន ១១៩នាក់ ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោង។

នៅវៀតណាមមានអ្នកឆ្លងក្នុងថ្ងៃទី​២៤ខែកក្កដានេះមានក៏បានកើនឡើងដល់ទៅ ៧៩៦៨នាក់​ ក្នុងនោះមាន​មានអ្នកមកពីក្រៅប្រទេស ៣១នាក់ ។

ចំនែកប្រទេសឡាវនៅថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការបន្តរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២៧៨ករណីបន្ថែមទៀត ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីមានការរកឃើញជំងឺនេះ ជាលើកដំបូងនៅក្នុងប្រទេស។

អគ្គនាយករងនៃនាយកដ្ឋានបង្ការ និងគ្រប់គ្រងជំងឺឆ្លង ចំណុះឲ្យក្រសួងសុខាភិបាលឡាវ លោកស្រី ហ្វុនផាសឺដ សាយ៉ាមួងខួន (Phonepaserd Sayamoungkhoun) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នារដ្ឋធានីវៀងច័ន្ទ (Vientiane) ថា ករណីឆ្លងជំងឺ COVID-19 ថ្មីៗខាងលើនេះ សុទ្ធសឹងតែជាករណីនាំចូលទាំងអស់ ដែលត្រូវបានរកឃើញនៅក្នុងចំណោមកម្មករចំណាកស្រុក ដែលបានវិលត្រលប់ចូលប្រទេសឡាវវិញក្នុងនោះរួមមាន ១៩៨ករណីត្រូវបានរកឃើញនៅក្នុងខេត្ដសុវណ្ណាខេត្ត (Savannakhet), ៥៣ករណីនៅក្នុងខេត្តចម្ប៉ាសាក់ (Champasak), ០៩ករណីនៅក្នុងខេត្តសារ៉ាវ៉ាន់ (Saravan), ០៩ករណីនៅក្នុងខេត្ត Bolikhamxay, ០៥ករណីនៅក្នុងខេត្ដខាំមួន (Khammuan) និង ០៤ករណីទៀតនៅក្នុងរដ្ឋធានី Vientiane។

គួរបញ្ជាក់ថា ប្រទេសឡាវបានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ចំនួន ០២ករណីជាលើកដំបូងកាលពីថ្ងៃទី២៤ ខែមីនាកន្លងទៅនេះ ហើយរហូតមកទល់ពេលនេះ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៤,៦២០ករណី ក្នុងនោះមានអ្នកស្លាប់ ០៥នាក់ និងអ្នកជាសះស្បើយ ២,៨៣០នាក់៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន