Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ចាប់នាវាចិនមួយគ្រឿង ក្នុង​ភូមិសាស្រ្តកោះរ៉ុងសន្លឹម រកឃើញ​ជនជាតិចិនឆ្លងដែនខុសច្បាប់ជាង៣០នាក់

លោកវរសេនីយ៍ឯក ឌឹម សំបូរ ប្រធាននគរបាលអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រឲ្យដឹងថា កាលពីវេលាម៉ោង ២១និង៣០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ កម្លាំនគរបាលអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក សហការជាមួយកម្លាំងកងទព័ជើងទឹក និងសមត្ថកិច្ចមូលដ្ឋានកោះរ៉ុង បានចាប់ឃាត់នាវាចិនមួយគ្រឿង ដែលឆ្លងដែនចូលក្នុងភូមិសាស្រ្តកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

នៅលើនាវានោះ​គេបានរកឃើញ​មានមនុស្សចំនួន ៣៨​នាក់ ក្នុងនោះមានជនជាតិចិនចំនួន ៣៦នាក់ និង ជនជាតិខ្មែរចំនួន ០២នាក់ ជាកម្មករ។

ក្រោយពីធ្វើការត្រួតពិនិត្យ និងសាកសួរ ក្រុមនាវិក បានឲ្យដឹងថា នាវានោះមានឈ្មោះ តុង ហាយ បានចាកចេញពីកំពង់ផែ ហ៊ូអាន ខេត្តហ៊ូចៀន ប្រទេសចិន កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។

បច្ចុប្បន្ន អ្នកពាក់ព័ន្ធទាំងអស់​នៅ​លើនាវានោះ ត្រូវបានសមត្ថកិច្ចនគរបាល នៃអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ បញ្ជូនមកកាន់​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន