Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រដ្ឋ​បាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ត​រកឃើញ​អ្នកជំងឺ​កូ​វីដ​ថ្មី លើ​ពលករ​មកពី​ប្រទេស​ថៃ ១៩៥​នាក់​ទៀត ក្នុងចំណោម ៤៤៩​នាក់​!

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ យោងតាម​របាយការណ៍​មន្ទីរ​សុខាភិបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ​២០២១​ម្សិលមិញ បាន​បញ្ជាក់ថា ក្នុង​កិច្ច​ការចុះពិនិត្យ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​១៩ លើ​ពលករ​មកពី​ប្រទេស​ថៃ តាម​ច្រកព្រំដែន​អន្តរជាតិ និង​បញ្ជូន​ពលករ​ចេញពី​មណ្ឌល​ច​ត្តា​ទ្បី​ស័ក​ចំនួន ៤៤៩​នាក់ បាន​រកឃើញ​វិជ្ជមាន ១៩៥​នាក់​។​

​របាយការណ៍ បញ្ជាក់ថា កាលពី​ម្សិលមិញ ខេត្ត​ឧ​ត្ត​រ​មានជ័យ រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន ១៩៦​នាក់ មាន​ម្នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ និង​មាន​អ្នក​ព្យាបាល​ជាសះស្បើយ ១៥​នាក់​ផងដែរ​។​

​សូមជម្រាបថា ខេត្ត​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​រកឃើញ​អ្នក​វី​ជ្ជ​មាន​ជំងឺ​កូ​វីដ​១៩​សរុប​ចំនួន ៤ ០១០​នាក់​ហើយ ក្នុងនោះ​ជា ៦៥៥​នាក់ និង​ស្លាប់ ៨​នាក់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន