Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រដ្ឋបាល​ខេត្តសៀមរាប បន្ត​បិទ​ផ្សារលើ​ធំថ្មី ២​សប្តាហ៍​ទៀត ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

​ខេត្តសៀមរាប​៖ កាលពី​រសៀល ថ្ងៃទី​២៥ កក្កដា ម្សិលមិញ រដ្ឋបាល​ខេត្តសៀមរាប បានសម្រេច​បន្ត​បិទ​ផ្សារលើ​ធំថ្មី ស្ថិតនៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ដែលជា​ទីតាំង​មានការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ជា​បណ្តោះអាសន្ន រយៈពេល ២​សប្តាហ៍​ទៀត គិត​ចាប់ពី​ថ្ងៃទី​២០ ខែកក្កដា ដល់​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០២១ ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព នៃ​ការគ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ភូមិសាស្ត្រ​ទីតាំង​ដែល​ត្រូវ​បិទ និង​ទប់ស្កាត់​ជំងឺ​នេះ មិនឱ្យ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេងទៀត រហូត​មាន​ការចេញ​សេចក្តីសម្រេច​ជាថ្មី​។​

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន