Connect with us

Hi, what are you looking for?

អន្តរជាតិ

វៀតណាម​៖ ករណី​អ្នក​ឆ្លង​កូ​វីដ​ថ្មី​កើន ២​ពាន់ ៧០៤​ករណី តែ​គ្មាន​អ្នកស្លាប់​

​វៀតណាម​៖ ក្រសួងសុខាភិបាល​វៀត​ណា​ម បានប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មីៗ​ចំនួន ២​ពាន់ ៧០៤​ករណី​បន្ថែមទៀត តែ​ពុំមាន​អ្នកស្លាប់​ទេ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​។​

​ការផ្ទុះ​ជំងឺ​កូ​វីដ​១៩ រលក​ទី​៤ នៅ​រយៈពេល​៣​ខែ ចាប់ពី​ចុងខែ​មេសា​មក ប្រទេស​វៀតណាម មាន​អ្នក​ឆ្លង​សរុប ៩​ម៉ឺន ៧​ពាន់ ៣៧០​ករណី នៅ​៦៣​ខេត្ត​-​ក្រុង ក្នុងនោះ​មាន ៦​ម៉ឺន ២​ពាន់ ១៣៩​ករណី នៅ​ទីក្រុង​ហូជីមិញ ដែលជា​មជ្ឈមណ្ឌល​ផ្ទុះ​កូ​វីដ​១៩​បច្ចុប្បន្ន​នៅ​វៀតណាម​។​

​គិត​មកទល់ពេលនេះ នៅ​វៀតណាម​មាន​មនុស្ស​ប្រមាណ​ជាង​៤,៦១​លាន​នាក់​ក្នុងចំណោម​ប្រជាជន​សរុប​៩៦​លាន​នាក់​បានទទួល​ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ប៉ុន្តែ​មានតែ​៣៨​ម៉ឺន​៩​ពាន់​៨៦៣​នាក់​ប៉ុណ្ណោះ​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ (​ពីរ​ដូ​ស​) ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន