Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ប្តូរទីកន្លែងបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យពីមន្ទីរពេទ្យកាល់ម៉ែត្រ ទៅវិមានសន្តិភាពវិញ

បើយោងតាមលោកស្រី សុងឡេង បូរ៉ា (ឡា) នាយិកាពិធីការសម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុ១២-១៧ឆ្នាំ នៅវិមានសន្តិភាព វិញ ដោយ​ពេល​នោះ​ក៏​មានការធ្វើសន្និសិទកាសែតផងដែរ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា

សូមជំរាបថា កាលប៉ុន្មានថ្ងៃមុននេះសម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងយកមន្ទីរពេទ្យកាល់ម៉ែត ជាទីតាំងដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេងអាយុ ១២-១៧ឆ្នាំ ប៉ុន្តែនៅពេលនេះសម្តេចតេជោ ហ៊ុន សែន បានសម្រេចយកវិមានសន្តិភាព ជាកន្លែងរៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំង ព្រោះធំទីតាំងទូលាយងាយស្រួល និងបង្កលក្ខណៈល្អប្រសើរសម្រាប់ធ្វើសន្និសិទកាសែតផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់ចេញផែនការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនដល់ក្មេងចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ ដើម្បីបង្កើតភាពសាំក្នុងសង្គម និងឈានទៅដល់ការបើកសកម្មភាពសង្គមឱ្យកាន់តែទូលាយ ជាពិសេសការបើកសាលារៀនឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនក្មេងអាយុចាប់ពី ១២ឆ្នាំ ទៅ ១៧ឆ្នាំនេះ ជាចំណុចពិសេសក្នុងការបើកដំណើរការសង្គមឡើងវិញ ជាពិសេសការសិក្សានៅតាមសាលារៀន ដែលយ៉ាងហោចណាស់ចាប់ពីថ្នាក់អនុវិទ្យាល័យឡើង។ ការចាក់វ៉ាក់សាំងនេះ នៅតែឈរលើគោលការណ៍ស្ម័គ្រចិត្ត។ តែសម្តេចសង្ឃឹមថា តាមការយល់ដឹង និងស្មារតីចូលរួមរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ គឺមាតាបិតា និងអាណាព្យាបាល នឹងនាំកូនៗទៅទទួលវ៉ាក់សាំង៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន