Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ផ្សារ​កណ្តាល នឹង​បើក​ឡើងវិញ​នៅថ្ងៃស្អែកនេះ ប៉ុន្តែត្រូវ​អនុវត្តកំណត់ចំនួនអតិថិជនចេញ-ចូល

យោង​តាម​សេចក្តី​សម្រេច​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​នៅ​ល្ងាចថ្ងៃចន្ទនេះ បានអនុញ្ញាត​ឲ្យ​ផ្សារ​កណ្តាល ដែលមានទីតាំង​ស្ថិត​នៅ​សង្កាត់ផ្សារ​កណ្តាលទី១ ខណ្ឌដូនពេញ បើកដំណើរ​ការ​ឡើងវិញ គិត​ចាប់ពីម៉ោងសូន្យ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ​២០២១តទៅ។

ការ​ផ្តើម​ដំណើរការផ្សាយឡើងវិញនេះ គណៈកម្មការ​ផ្សារ​ ត្រូវ​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល ដោយ​ក្នុងនោះ ក៏​មាន​ការ​កំណត់​ចំនួនអតិថិជន​ចេញចូលផ្សារ ក្នុង​បរិមាណសមរម្យ​សមាមាត្រទៅនឹង​ទំហំទីតាំងផ្សារ ដើម្បីរក្សា​ឲ្យ​បាន​ជាដាច់ខាត​នូវ​គម្លាត​សុវត្ថិភាពបុគ្គល សង្គម និង​ដើម្បីធានា​ឲ្យ​មាន​ខ្យល់ចេញចូល​គ្រប់គ្រាន់ ដោយ​ត្រូវ​ចៀសវាង​ការ​ប្រជ្រៀតគ្នា ឬ​ប្រមូលផ្តុំ​មនុស្ស​ច្រើន ដែលជា​ហានិភ័យ នៃការចម្លង​ជំងឺកូវីដ១៩ ក៏ដូចជាត្រូវ​គូស​គំនូស​សម្រាប់​អតិថិជន ដើម្បីរក្សា​គម្លាត ១,៥ម៉ែត្រ ជាចាំបាច់​ក្នុង​បរិវេណផ្សារ។

Advertisement

Facebook

អ្វីដែល​គេកំពុងអាន