Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ប្រកាស​រកឃើញ​វិ​រុស​កូ​វីដ​១៩​បំប្លែង​ថ្មី (Delta) ៣៩​ករណី​ទៀត ពីថ្ងៃ​ទី​២២ ដល់​ថ្ងៃទី​២៥ កក្កដា​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាស​រកឃើញ​មេរោគ​កូ​វីដ​១៩ បំប្លែង​ថ្មី B.1.617.2 ឬ​ហៅថា ដែល​តា (Delta) ចំនួន ៣៩​ករណី​បន្ថែមទៀត ពីថ្ងៃ​ទី​២២ ដល់​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២១​។​

​យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១​នេះ បានឱ្យដឹងថា ករណី​មេរោគ​កូ​វីដ​១៩ បំប្លែង​ថ្មី ដែល​រកឃើញ​នេះ មាន ២១​ករណី ជា​អ្នកដំណើរ​មកពី​ប្រទេស​ថៃ​, ៤​នាក់ ជា​បុគ្គលិក​សុខាភិបាល​, ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ដែល​ប៉ះពាល់​ផ្ទាល់​ចំនួន ៦​នាក់ និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​មិន​ប៉ះពាល់​ផ្ទាល់​ចំនួន ៨​នាក់​។​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន