Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្នុ​ងចំ​ណោ​មអ្ន​កកើត​កូ​វីដ ១៦៦​នាក់​ទៀត មាន​១៤៧​នាក់ ជា​ពលករ​ទើប​មកពី​ថៃ រកឃើញ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១ បានប្រកាស​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩​ថ្មី​ចំនួន ១៦៦​ករណី​ទៀត ខណៈ​ព្យាបាល​ជាសះស្បើយ ៣០​នាក់​ផងដែរ​។​

​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បញ្ជាក់ថា ក្នុងចំណោម​អ្នកជំងឺ​កូ​វីដ​ទាំង ១៦៦​នាក់ ក្នុងនោះ​អ្នកជំងឺ​ចំនួន ៦​នាក់ ជា​ពលករ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក និង ១៤៧​នាក់​ទៀត ជា​ពលករ​ទើប​មកពី​ប្រទេស​ថៃ តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់ និង​ចំនួន ១៣​នាក់​ទៀត ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​រកឃើញ​ជំងឺ​កូ​វីដ​១៩ ចំនួន​៤,១៧៦​ករណី ក្នុងនោះ​ព្យាបាល​ជាសះស្បើយ ៦៨៥​នាក់ កំពុង​សម្រាក​ព្យាបាល ៣,៣៤៨៣​នាក់ និង​ស្លាប់ ៨​នាក់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន