Connect with us

Hi, what are you looking for?

អន្តរជាតិ

ប្រទេស​សមាជិក​អាស៊ាន​៣ មាន​អ្នក​ឆ្លង​កូ​វីដ​លើស ១​លាន​នាក់​

​បន្ទាប់ពី​ឥណ្ឌូនេស៊ី និង​ហ្វីលីពីន ឥលូវ​នេះ ប្រទេស​អាស៊ាន​មួយទៀត មាន​អ្នក​ឆ្លង​កូ​វីដ លើស​១​លាន​នាក់​ដែរ នោះ​គឺ​ប្រទេស​ម៉ាឡេស៊ី ដោយ​ខ្លួន​បានប្រកាស​ថ្មីៗ​នេះ ពី​ការឆ្លង​កូ​វីដ​១៩ ករណី​ថ្មីៗ​ចំនួន​១៧០៤៥​នាក់​ទៀត ជា​អត្រា​ឆ្លង​ប្រចាំថ្ងៃ​ដ៏​ខ្ពស់បំផុត សម្រាប់​ប្រទេស​ជា​សមាជិក​ប្រជាជាតិ​អាស៊ាន​មួយ​នេះ​។

​ចំនួន​ឆ្លង​ថ្មី​ទាំងនេះ ធ្វើ​ឲ្យ​ម៉ាឡេស៊ី​មាន​អ្នក​ឆ្លង​សរុប​កើន​លើស ១​លាន​នាក់​ហើយ នេះ​បើតាម​ការ​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី​ប្រកាស​។ ក្រៅពី​ឆ្លង​ថ្មី​ជាង​១​ម៉ឺន​៧​ពាន់​នាក់​ទៀត ម៉ាឡេស៊ី​ក៏បាន​រាយការណ៍​ពី​ការស្លាប់​មនុស្ស​ព្រោះ​ជំងឺ​កូ​វីដ​១៩ ចំនួន​៩២​នាក់​ទៀត នាំ​ឲ្យ​មនុស្ស​ស្លាប់​សរុប​កើន​ដល់ ៧៩៩៤​នាក់​ហើយ​។​

​អ្នកជំងឺ​ប្រមាណ ជិត​១​ម៉ឺន​នាក់​ទៀត​ត្រូវបាន​ព្យាបាល​ឲ្យ​ជាសះស្បើយ នាំ​ឲ្យ​អ្នកជា​សរុប​កើន​ដល់ ៨៤៤៥៤១​នាក់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន