Connect with us

Hi, what are you looking for?

កម្សាន្ត

ក្រសួងបរិស្ថាន បង្ហាញ​រូបភាព​វីដេអូ​ដ៏​កម្រ នៃ​វត្តមាន​របស់​សត្វ​ត្រយង​យក្ស ពី​តំបន់​ព្រៃ​ទេសភាព​ភាគ​ខាងកើត​

​ក្រុម​អ្នកស្រាវជ្រាវ​សត្វព្រៃ​នៃ​ក្រសួងបរិស្ថាន​និង​អង្គការ WWF មាន​ក្តីរំភើប​យ៉ាងខ្លាំង​ដោយ​កាលពី​ពីរ​សប្តាហ៍​មុន​ពួកគេ​បាន​ប្រទះឃើញ​សត្វ​ត្រយង​យក្ស​ចំនួន​បួន​ក្បាល ក្នុងនោះ​មានកូន​សត្វ​ត្រយង​យក្ស​មួយ​ក្បាល​ផងដែរ កំពុង​រស់នៅក្នុង​ទ្រនំ​ធម្មជាតិ​របស់​ពួកវា​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​។



ដោយមាន​ការអត់ធ្មត់​ខ្ពស់ ក្រុម​អ្នកស្រាវជ្រាវ​បាន​ផ្តិត​យក​រូបភាព​វីដេអូ​ជា​ភ័ស្តុតាង​ដើម្បី​បង្ហាញ​វត្តមាន​របស់​សត្វ​បក្សី​ដ៏​អស្ចារ្យ​មួយ​ប្រភេទ​នេះ ខណៈពេល​នេះ​ជា​ពាក់កណ្តាល​នៃ​រដូវ​កាល​ពង​កូន​របស់​ពួកវា​ក្នុងឆ្នាំនេះ​។ សត្វ​ត្រយង​យក្ស​ជា​ប្រភេទ​បក្សី​រងគ្រោះ​ជិត​ផុត​ពូជ​បំផុត​។ ខណៈដែល​កិច្ចខិតខំ​ការពារ​និង​អភិរក្ស​កំពុង​បន្ត​ប្រព្រឹត្តទៅ​នៅក្នុង​តំបន់​ការពារ ក្រុម​អ្នកស្រាវជ្រាវ​បាន​កត់ត្រា​ចំនួន​វា​តែ​ប្រាំ​ក្បាល​ប៉ុណ្ណោះ​កាលពី​ឆ្នាំ​២០២០ នៅក្នុង​តំបន់​ទីជម្រក​ធម្មជាតិ​មួយ​នេះ​។

​សម្រាប់​ការតាមដាន​ស្ថានភាព​សត្វ​បក្សី​នាពេល​បច្ចុប្បន្ន​នេះដែរ ក្រុម​អ្នកស្រាវជ្រាវ​សត្វព្រៃ​នៃ​ក្រសួងបរិស្ថាន​និង​អង្គការ WWF ក៏បាន​កត់ត្រា​ទុក​នូវ​វត្តមាន​សត្វ​ត្រយង​យក្ស​ចំនួន​បី​ក្បាល​ផ្សេងទៀត​ព្រមទាំង​សំបុក​របស់​ពួកវា​មួយចំនួន​នៅ​ទីតាំង​ទីជម្រក​ស្ថិត​ក្បែរ​ដែនជម្រកសត្វព្រៃ​សំបូរ ដែលជា​តំបន់ការពារធម្មជាតិ​មួយទៀត​ស្ថិតនៅតាម​បណ្តោយ​ដង​ទន្លេមេគង្គ​។

លទ្ធផល​នៃ​ការតាមដាន​សត្វ​បក្សី​នេះ​នឹង​រួមចំណែក​ដល់​ការប៉ាន់ប្រមាណ​ចំនួន បក្សី​តំណាង​ជាតិ​កម្ពុ​ជាមួយ​ប្រភេទ​នេះ​នៅ​ទូទាំងប្រទេស​៕

https://www.facebook.com/314699302002531/videos/514655886453337​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន