Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

គម្រោង​ធនាគារ​ក្របី នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ​

​គម្រោង​ធនាគារ​ក្របី គឺជា​ផ្នែក​មួយ​ដែល​ជួយ​ដល់​ការអភិរក្ស​សត្វ​ក្រៀល និង​ទីជម្រក​របស់​វា តាមរយៈ ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់​នា​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​។

​អង្គការ​BirdLife បាន​ប្រវាស់​ក្របី​ពូជ​ទៅ​គ្រួសារ​មួយ ដែលមាន​ទីលំនៅ​ក្នុង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ភូមិសាស្ត្រ​ភូមិ​ដី​លើក ឃុំ​ជ័យ​ជោគ ស្រុក​បូរី​ជលសារ ខេត្តតាកែវ ទទួល​មើលថែរក្សា​ក្នុង​រយៈពេល​៣​ឆ្នាំ​(២០១៨-២០២១)​។ ក្របី​មេ​ពូជ ដែ​អង្គការ​បានផ្ដល់​ជូន​ដើម្បី​ចិញ្ចឹម មាន​ចំនួន​០៥​ក្បាល ដែល​សុទ្ធតែជា​មេក្របី​ផើម​ស្រាប់​។

​កាលពីដើមឆ្នាំ ២០២១ ក្នុង​រយៈពេល​ប្រមាណ​០៣​ឆ្នាំ​នៃ​កិច្ចសន្យា​បាន​ចូលមក​ដល់ អង្គការ​បាន​ដល់​កាលកំណត់​ដើម្បី​បែងចែក​ផល​លាភ​តាម​កិច្ចសន្យា​ដែល​បាន​ព្រមព្រាងគ្នា​។ ក្នុងនោះដែរ កសិករ​ទទួល​ចិញ្ចឹម​បានទទួល​លុយ​ដែល​បានមកពី​ការលក់​ក្របី ប្រមាណ​ជា ១០៥០០០០០៛ (​ដប់​លាន​ហាសិប​ម៉ឺន​រៀល​)​។ ហើយ គម្រោង​ធនាគារ​ក្របី​បាន​កើន​ក្របី​មេ​ពូជ ដើម្បី​បន្តទៅ​វគ្គ​ទី​២ ដែល​ក្របី​សរុប​មាន​ចំនួន​៧​ក្បាល​ដែល​សុទ្ធតែជា​មេ​ពូជ​ផើម​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន