Connect with us

Hi, what are you looking for?

អន្តរជាតិ

ថៃ បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី​ជាង ១៦​ម៉ឺន​ករណី​ទៀត និង​ស្លាប់ ១៣៣​នាក់​

​ថៃ​៖ ក្រសួងសុខាភិបាល​ថៃ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​បន្ត​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មីៗ​ចំនួន​១​ម៉ឺន​៦​ពាន់​៥៣៣​ករណី និង​ស្លាប់​១៣៣​នាក់​បន្ថែមទៀត នៅក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ ។​

​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ទាំងអស់​ខាងលើនេះ មាន​១​ម៉ឺន​៦​ពាន់​៣៣១​ករណី​ជា​ប្រជាជន​ទូទៅ និង ២០២​ករណី​ទៀត​ជា​អ្នកទោស​ក្នុង​ពន្ធនាគារ ។ ចាប់តាំងពី​ថ្ងៃទី​១ ខែមេសា​មក នៅពេល​ជំងឺ​កូ​វីដ​១៩​រលក​ទី​៣​ផ្ទុះឡើង នៅ​ទូទាំងប្រទេស​ថៃ​មាន​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​៥១​ម៉ឺន​៤​ពាន់​៤៩៨​ករណី ក្នុងនោះ​មាន​អ្នកជំងឺ​៣៣​ម៉ឺន​៣​ពាន់​២៦៨​នាក់​បានជា​សះស្បើយ​ឡើងវិញ ។​

​ចាប់តាំងពី​ជំងឺ​រាតត្បាត​នេះ​ផ្ទុះឡើង​កាលពី​ឆ្នាំមុន​មក នៅ​ទូទាំងប្រទេស​ថៃ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​៥៤​ម៉ឺន​៣​ពាន់​៣៦១​ករណី និង​អ្នកជំងឺ​៣៦​ម៉ឺន​៦៩៤​នាក់​បានជា​សះស្បើយ​ឡើងវិញ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន