Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

នគរបាល​ស្រុក​បាណន់ បង្ក្រាប​ល្បែងស៊ីសង ឃាត់ខ្លួន​៦​នាក់​!

ខេត្តបាត់ដំបង​៖ កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ស្រុក​បាណន់ បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ប្រជល់មាន់​) និង​ឃាត់ខ្លួន​មនុស្ស ៦​នាក់ នៅ​ចំណុច​បាស់​សាំង ភូមិ​ធ្ង័​រ ឃុំ​ចែង​មានជ័យ ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជន​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ គឺ​ឈ្មោះ ខាន់ សុ​ខេង ភេទ​ប្រុស​, ឈ្មោះ ងួន ប៊ុន​ហ៊ា ភេទ​ប្រុស​, ឈ្មោះ គឹម ពិសិដ្ឋ ភេទ​ប្រុស​, ឈ្មោះ ឈាង ប្រុស ភេទ​ប្រុស​, ឈ្មោះ ផេង ពី ភេទ​ប្រុស និង​ឈ្មោះ ឈៀ​ត ស៊ីណា ភេទ​ប្រុស​។​

​ចំណែក​វត្ថុតាង​ដកហូត​បាន មាន់​ឈ្មោល​១​ក្បាល សង្វៀន​សំរាប់​ប្រជល់មាន់ ១​ផ្ទាំង​
ក្រណាត់​ក្រាល​សង្វៀន ១​ផ្ទាំង ជញ្ជីង​ថ្លឹង ១​គ្រឿង ចង្ក្រានហ្គាស​១ ឆ្នាំង​ដាំទឹក​១
ស្បែកជើង​១​សំរាប់ និង​ម៉ូតូ ៥​គ្រឿង​។​

​ករណីនេះ កម្លាំង​ជំនាញ​នគរបាល​ស្រុក បានធ្វើ​ការអប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​មិន​ឲ្យ​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន