Connect with us

Hi, what are you looking for?

អន្តរជាតិ

ប្រជាជន​មី​យ៉ាន់​ម៉ា ភៀសខ្លួន​ទាំងកើត​ជំងឺ​កូ​វីដ​១៩ ដោយសារ​ទឹកជំនន់​!

មី​យ៉ាន់​ម៉ា​៖ ទឹកជំនន់​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​បង្ខំ​មនុស្ស​រាប់ម៉ឺន​នាក់ ភៀសខ្លួន ខណៈដែល​ខ្លួន​យឺតយ៉ាវ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការផ្ទុះ​កូ​វីដ​១៩ ខ្លាំងក្លា ក៏​ចំពេល​មាន​ចលាចល ដូចជា​បាតុកម្ម​ជាដើម ក្រោយ​កើតមាន​រដ្ឋប្រហារ​យោធា​ទូទាំងប្រទេស នេះ​បើតាម​ការ​ប្រជា​លព​រដ្ឋ​ប្រាប់​ទៅ​ទីភ្នាក់ងារសារព័ត៌មាន​រយ​ធឺ កាលពី​ថ្ងៃទី​២៧ កក្កដា ២០២១​។​

​ភ្លៀង​ធ្លាក់​ខ្លាំងក្លា កាលពី​ចុង​សប្តាហ៍​ទូទាំង​រដ្ឋ​ភាគខាងត្បូង​បាន​បង្ក​ឲ្យ​មាន​ទឹកជំនន់ ក្នុង​ទីក្រុង​មួយចំនួន បង្ខំចិត្ត​ឲ្យ​ក្រុមគ្រូពេទ្យ​ជម្លៀស​អ្នកជំងឺ​កូ​វីដ​១៩ ទៅ​តំបន់​ស្ងួត​វិញ​។​

​ផ្ទះ​រាប់ម៉ឺន​ខ្នង​ត្រូវបាន​ជិន​លិច ក្នុង​ទឹក ខ្លះ​មាន​ឃើញ​ត្រឹម​ដំបូល ខណៈដែល​ទឹកបាន​ចាប់​ផ្តើមឡើង​ខ្លាំង ចាប់តាំងពី​ព្រឹក​ថ្ងៃទី​២៦ កក្កដា​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន