Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដកហូត​គ្រឿងញៀន ៨​កញ្ចប់ នៅ​ស្រុក​អង្គស្នួល​

​ខេត្តកណ្តាល​៖ កាលពី​ថ្ងៃទី​២៧ ខែ​កក្ត​ដា ឆ្នាំ​២០២១​ម្សិលមិញ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​ជនសង្ស័យ​ខាងលើ ឈ្មោះ សំ បូរ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ រីឯ​វត្ថុតាង​ដកហូត​បាន ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​ចំនួន ៨​កញ្ចប់ ធំ​១​កញ្ចប់ កាបូបដៃ​ពណ៍​ខៀវ​១ ទូរស័ព្ទដៃ​២​គ្រឿង និង​គ្រាប់កាំភ្លើង​អាកា​១​គ្រាប់​។​

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស​យ័​ឈ្មោះ សំ បូរ៉ា​បាន​ឆ្លើយថា ខ្លួន​ពិតជា​មាន​ថ្នាំញៀន​ជាប់​ខ្លួន​ពិតប្រាកដ​មែន ហើយ​ថ្នាំញៀន​នេះ​ខ្លួន​រើស​បាន​តាមផ្លូវ​យកមក​ទុក​ដើម្បី​យកមក​លក់​បន្ត​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សាកសួរ​បន្ត និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន