Connect with us

Hi, what are you looking for?

អន្តរជាតិ

មួយថ្ងៃអាមេរិក មានករណីឆ្លងជិត៦ម៉ឺននាក់​ ប្រធានាធិបតីស្នើឲ្យពាក់ម៉ាស់ឡើងវិញ​

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្កាជំងឺឆ្លងអាមេរិក  CDC ​បានស្នើដល់ពលរដ្ឋពាក់ម៉ាស់ជាថ្មីឡើងវិញ បើទោះបីបានចាក់វ៉ាក់សាំង រួចរាល់ហើយក្តី។ ការពាក់ម៉ាស់ធ្វើឡើងនៅតំបន់ដែលមានហានិភ័យឆ្លងខ្ពស់។

កាលពីពីរខែមុន CDC ​អាមេរិក បានអនុញ្ញាតដល់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់ មិនចាំបាច់ពាក់ម៉ាស់ឡើយពេលចូលទៅកាន់កន្លែងធ្វើការ ភោជនីយដ្ឋាន … ។ ប៉ុន្តែនៅថ្ងៃទី ២៧ខែកក្កដាកន្លងមកCDC ​បានស្នើឲ្យពាក់ម៉ាស់ជាថ្មីឡើងវិញ ក្រោយ មានករណីឆ្លងកើនឡើងខ្ពស់នៅអាមេរិក ។  នៅថ្ងៃទី​២៧ខែកក្កដា អាមេរិករកឃើញករណីឆ្លងកូវីដ ១៩ សរុប ជាង ៥៩ពាន់នាក់ និងស្លាប់ ៣២៨នាក់។ សរុបអ្នកឆ្លងនៅអាមេរិកកើនឡើងដល់ទៅ ជាង​៣៥,៣លាននាក់ និងស្លាប់ជាង ៦២៧ពាន់នាក់ ។

តាមការប្រកាសរបស់​ CDC ​នៅពេលនេះទាំងអ្នកចាក់វ៉ាក់សាំងនិងមិនចាក់វ៉ាក់សាំង គឺត្រូវតែពាក់ម៉ាស់ទាំងអស់គ្នា ពេលនៅក្នុងភោជនីយដ្ឋាន ទីប្រជុំជន។ ក្រៅពីនេះ  CDC  ក៏បានស្នើដល់សិដ្សនិងលោកគ្រូអ្នកគ្រូ ត្រូវពាក់ម៉ាស់ទាំងអស់គ្នាបើទោះបីបានចាក់វ៉ាក់សាំងរួចរាល់ហើយក្តី។

អគ្គនាយក​CDC អាមេរិក លោក​ Rochelle Walensky បានឲ្យដឹងថា «នៅក្នុងតំបន់មានហានិភ័យខ្ពស់ ទាំងអ្នកចាក់វ៉ាក់សាំងរួចរាល់និងមិនទាន់ចាក់វ៉ាក់សាំង គឺត្រូវតែពាក់ម៉ាស់ទាំងអស់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបម្លៃខ្លួនថ្មី Delta ​ដើម្បីទប់ស្កាត់ការឆ្លង»៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន