Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

គម្រោង​ថ្មី​ចំនួន​២​ទៀតហើយ បោះទុន​ជាង ១២​លាន​ដុល្លារ បើក​ដំណើរការ​នៅ​កម្ពុជា​

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​អនុម័ត​ឲ្យ​គម្រោង​ថ្មី​ចំនួន ២​ទៀតហើយ បើក​ដំណើរ​កាត​ក្នុង​ទំហំ​ទុន ១២.៥​លាន​ដុល្លារ​អាមេរិក និង​បានផ្តល់​ការ​ជិត ២​ពាន់​កន្លែង​។​

​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១- GENERAL ENTERPRISES GARMENT (CAMBODIA) CO., LTD : គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​និង​ចាក់​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រ​ពាំងបា​គូ ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៧,៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៩៣៧​កន្លែង​។​

២- SORTICS ALLIANCE CO., LTD : គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្ពាន​ពោធិ៍ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង មាន​ទុនវិនិយោគ​ប្រមាណ ៥,២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.០៣៦​កន្លែង​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន