Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អ្នក​វិជ្ជមាន​កូ​វីដ​ជាង ២០០​នាក់ មាន ១៦៩​នាក់ ជា​ពលករ​ទើប​មកពី​ថៃ ដែល​រកឃើញ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២១​នេះ បានបង្ហាញ​អត្តសញ្ញាណ​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​២០១​ករណី​បន្ថែមទៀត តាមរយៈ​ការធ្វើ​តេស្ត​រហ័ស (Rapid Test) ខណៈ​ព្យាបាល​ជាសះស្បើយ​ចំនួន ១៣​នាក់​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បញ្ជាក់ថា ក្នុងចំណោម​អ្នកជំងឺ​កូ​វីដ​ទាំង ២០១​នាក់ ក្នុងនោះ​អ្នកជំងឺ​ចំនួន ១២​នាក់ ជា​ពលករ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ចំនួន​១៦៩​នាក់​ទៀត ជា​ពលករ​ទើប​មកពី​ប្រទេស​ថៃ តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់ និង​ចំនួន ២០​នាក់​ទៀត ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២៨ ខែកក្កដា​នេះ ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​រកឃើញ​ជំងឺ​កូ​វីដ​១៩ ចំនួន ៤,៥៦៥​ករណី ក្នុងនោះ​ករណី​នាំចូល​ពី​បរទេស​ចំនួន ៤,២៤៩​ករណី និង​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០ កុម្ភៈ ចំនួន​៣១៦ ករណី បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ៧២៤ នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន ៣,៨៣៣​នាក់ និង​ស្លាប់បាត់​បង់ជីវិត ៨​នាក់​ផងដែរ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន