Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អង់គ្លេស ផ្តល់ជំនួយ​វ៉ាក់សាំង​កូ​វីដ Astra Zeneca ៤១​ម៉ឺន​៥​ពាន់​ដូ​ស ដល់​ប្រទេស​កម្ពុជា​

​ភ្នំពេញ​៖ ចក្រភព​អង់គ្លេស ប្រកាស​ផ្តល់ជំនួយ​វ៉ាក់សាំង​កូ​វីដ​១៩ AstraZeneca ចំនួន ៤១​ម៉ឺន ៥​ពាន់​ដូ​ស ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ដែល​កំពុង​រីក​រាលដាល​នៅ​កម្ពុជា នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ផ្លូវការ​របស់ ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​។​

​មន្ត្រីជាន់ខ្ពស់​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់ថា វ៉ាក់សាំង​ដែល​ជំនួយ​របស់​អង់គ្លេស​នេះ អាច​នឹង​ដឹក​មកដល់​ប្រទេស​កម្ពុជា​នៅ​យប់​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២១​ខាងមុខនេះ។

​សូមបញ្ជាក់ថា វ៉ាក់សាំង​ដែល​អង់គ្លេស​ផ្តល់​មក​កម្ពុជា​នេះ គឺ​ស្ថិតនៅក្នុង​កម្មវិធី​ផ្តល់ជំនួយ​វ៉ាក់សាំង​របស់​រដ្ឋាភិបាល​អង់គ្លេស​ទៅកាន់​ប្រទេស​ជា​មិត្ត​ប្រមាណ ៩​លាន​ដូ​ស​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន