Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កូ​វីដ​១៩! កម្ពុជា រកឃើញ​ករណី​ឆ្លង​ថ្មី ៧៦៥​នាក់​ទៀត មាន​អ្នកស្លាប់ ១១​នាក់​

​ភ្នំពេញ​៖ យោងតាម​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១​នេះ បានប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី​ចំនួន ៧៦៥​នាក់​ទៀត ខណៈ​មាន​អ្នកជា​សះស្បើយ ៦៩៤​នាក់ និង​មាន​អ្នកស្លាប់​ថ្មី​កើន ១១​នាក់​ទៀត​។​

​ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង ៧៦៥​នាក់​នោះ មាន​អ្នកដំណើរ​មក​ក្រៅប្រទេស ៣២៨​នាក់ និង​ក្រៅពីនេះ ជា​ករណី​ឆ្លង​ក្នុង​ដ​ឲ​សហគមន៍ ២០​កុម្ភៈ​ថ្មី ៤៣៧​នាក់​។​

​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១​នេះ កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​សរុប​ចំនួន ៧៥ ៩១៧​នាក់ ក្នុង​នោះបាន​ព្យាបាល​ជាសះស្បើយ ៦៨ ៣៨៦​នាក់ និង​អ្នកស្លាប់​កើនឡើង ១ ៣៥០​នាក់​ហើយ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន