Connect with us

Hi, what are you looking for?

អន្តរជាតិ

ហ្វីលីពីន បង្ហាញ​ពី​ការ​ព្រួយ​បា​មរ​ម្ភ​ខ្លាំង ពី​វីរុស​កូ​វីដ​១៩ ប​ម្លែ​ង​ខ្លួន​ថ្មី​Delta

​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បាន​បញ្ជា​ឱ្យ​រដ្ឋាភិបាល​របស់លោក បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ជូន​ដល់​អ្នក​ដែល​ចង់​ចាក់​វ៉ាក់សាំង ខណៈ​ប្រទេស​របស់លោក​កំពុង​ព្យាយាម​ការពារ​ប្រជាជន ពី​ការឆ្លង​រីក​រាលដាល​នៃ​វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Delta ដែលមាន​សមត្ថភាព​ចម្លង​លឿន​រហ័ស និង​បង្ក​ឲ្យ​ជំងឺ​ឈឺ​ធ្ងន់​។

​លោក Duterte បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​មួយ កាលពី​ម្សិលមិញ ដោយ​សម្តែង​ការព្រួយបារម្ភ​ចំពោះ​វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Delta ដែល​កំពុង​ឆ្លង​រីក​រាលដាល​យ៉ាងខ្លាំង នៅ​ទូទាំង​ពិភពលោក​។

​លោក Duterte ក៏បាន​បញ្ជា​ឱ្យ​មេភូមិ រារាំង​អ្នក​នៅក្នុង​សហគមន៍​របស់​ពួកគេ ដែល​បដិសេធ​មិន​ទទួល​ការចាក់​វ៉ាក់សាំង​នោះ មិន​ឲ្យ​ចាក​ចេញពីផ្ទះ​ផងដែរ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន