Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្នុង​ឆ្នាំ​២០១៩ ក្រសួង​សាធារណការ រកចំណូលបាន​ពី​ការចុះបញ្ជី​ផ្លាកលេខ​បាន​ជិត ១៦​លាន​ដុល្លារ

​ភ្នំពេញ​៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បញ្ជាក់ថា គណៈកម្មការ​អន្តរក្រសួង​បាន​លក់​លេខ​រថយន្ត​គ្រួសារ និង​រថយន្ត​ធុន​ស្រាល នៅ​ឆ្នាំ​២០១៩ មាន​ចំនួន​៤៦,៣៥៨​លេខ ទទួលបាន​ចំណូល​ជាង​៦២​ពាន់​លាន​រៀល ស្មើនឹង​១៥.៦​លាន​ដុល្លារ​អាមេរិក មានការ​កើនឡើង​ជា​៥១% បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។

​ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់​ទៀតថា នៅក្នុង​ឆ្នាំ​២០១៩ ក្រសួង​សាធារណការ ក៏បាន​ផ្លាស់ប្តូរ​ទីតាំង​ផ្ទុក​ទិន្នន័យ​ប្រព័ន្ធ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស យានយន្ត និង​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​ដឹកជញ្ជូន​ផ្លូវគោក​ពី Cloud មក​មជ្ឈមណ្ឌល​ទិន្នន័យ​ក្រសួង​, បាន​ចុះ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ និង​រកឃើញ​រថយន្ត​មិនត្រូវ​តាម លក្ខណៈ​បច្ចេកទេស​ចំនួន ១៨,៧៥៨​គ្រឿង និង​កាត់​ទ្រុង​ចំនួន​៤១៨​គ្រឿង​, បាន​ចុះ​ត្រួតពិនិត្យ​យានដ្ឋាន​ជួសជុល​កែច្នៃ និង​តម្លើង​យានយន្ត និង​រកឃើញ​យានដ្ឋាន​ជួសជុល កែច្នៃ និង​ដំឡើង​គ្មាន​ច្បាប់​ចំនួន​៧៣២​កន្លែង​, បាន​ចុះ​ត្រួតពិនិត្យ​រថយន្ត​ធុន​ធ្ងន់ និង​រកឃើញ​រថយន្ត​លើស​ទម្ងន់​កម្រិត​កំណត់ ២,៩៦០​គ្រឿង និង​ពិន័យ​ជា​ប្រា​ក់បាន​ចំនួន ៦,៨២៤​លាន​រៀល និង​បាន​ចុះ​ត្រួតពិនិត្យ ការពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​គោលដៅ​ដើមទី ក្នុង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​រកឃើញ​រថយន្ត​ល្មើសច្បាប់​ចំនួន ១,០៦០​គ្រឿង ព្រមទាំង​ពិន័យ​ជា​ប្រា​ក់បាន​ចំនួន ៣៩០​លាន​រៀល​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បាន​បញ្ជា​ទៀតថា ក្នុង​ឆ្នាំ​២០១៩​នេះ ក្រសួង​សាធារណការ​បាន​ចែក​មួកសុវត្ថិភាព​សរុប​ចំនួន ១៨,២៩៤​មួក​, ស្ទីក​ឃ័​រ​ចំណាំងផ្លាត​ចំនួន ៧៤,២៥៥​សន្លឹក​, ស្ទីក​ឃ័​រ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ចរាចរណ៍​៦,៦០០​ផ្ទាំង​, និង​សម្ភារ​ផ្សព្វផ្សាយ​ការយល់ដឹង​ពី​ច្បាប់ និង​សុវត្ថិភាព​ច​រា​រណ៍​ផ្លូវគោក ជាច្រើន​ទៀតផង​ដែរ​។ ក្នុងនោះដែរ​ក្នុង​នៅក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០១៩​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន ៣,៧៤៩​ករណី ស្លាប់​១,៧៩៦ នាក់ របួសធ្ងន់​៣,៥៩០​នាក់ និង​របួសស្រាល ២,០៤១​នាក់ កើនឡើង ២៦%​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន