Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ខែ​៦​ឆ្នាំនេះ​! កម្ពុជា ការនាំចេញ​ផលិត​ទៅ​ថៃ មាន​ទំហំ​ទឹកប្រាក់​ជាង ៥០០​លាន​ដុល្លារ

​ភ្នំពេញ​៖ រយៈពេល​៦​ខែ ដើមឆ្នាំ​២០២១​នេះ កម្ពុជា​បាន​នាំចេញ​ទៅកាន់​ប្រទេស​ថៃ មាន​ទឹកប្រាក់​ប្រមាណ​៥១៦​លាន​ដុល្លារ ធ្លាក់ចុះ​៣៣​ភាគរយ ខណៈ​ការនាំ​ចូល​ពី​ថៃ មាន​ទឹកប្រាក់​រហូតដល់​ជាង ៣,៤៦៦​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍ របស់​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ​។

​ខណៈ​ទំហំ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ​២០២១​នេះ សម្រេចបាន​សរុប​ប្រមាណ ៣,៩៨២​លាន​ដុល្លារ ធ្លាក់ចុះ​១% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​២០២០ មាន​ចំនួន​៤,០២៥​លាន​ដុល្លារ​។​

​ចំពោះមុខ​ទំនិញ ដែល​កម្ពុជា​នាំចេញ ទៅ​ទីផ្សារ​ប្រទេស​ថៃ ភាគច្រើន គឺជា​ផលិតផល​កសិកម្ម ខណៈ​ផលិតផល​នាំចូល​ពី​ប្រទេស​ថៃ មក​កម្ពុជា​វិញ មានដូចជា​៖ រថយន្ត​, ប្រេងឥន្ធនៈ​, ជី​កសិកម្ម​, ផលិតផល​ចំណីអាហារ និង​គ្រឿង​ថែ​សម្រស់​ជាដើម -​ល​-​។​

​គូសបញ្ជាក់ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី កម្ពុជា​-​ថៃ ឆ្នាំ​២០២០ សម្រេចបាន​ទឹកប្រាក់ ៧.២៥​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ​២៣​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ដែ​លា​មាន​ទឹកប្រាក់ ៩.៤​ពាន់​លាន​ដុល្លារ​អាមេរិក​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន