Connect with us

Hi, what are you looking for?

អន្តរជាតិ

ថៃ ទទួល​ជំនួយ​វ៉ាក់សាំង​កូ​វីដ លើកដំបូង​ពី​សហរដ្ឋអាមេរិក

នា​ព្រឹក​ថ្ងៃទី​៣០ កក្កដា ២០២១​នេះ ប្រទេស​ថៃ​ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ជា​ជំនួយ​របស់​អាមេរិក​ឈុត​ដំបូង​។​ ​ថៃ​ទទួលបាន​ប្រភេទ Pfizer ១.៥​លាន​ដូ​ស ប៉ុន្តែ​គេ​ដឹងថា អាមេរិក​នឹង​បញ្ជូនទៅ​១​លាន​ដូ​ស​ទៀត នាពេល​ខាងមុខនេះ​។​

​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺឆ្លង​ថៃ លោក Opas Karnkawinpong បាន​និយាយថា វ៉ាក់សាំង​ទាំងនេះ​ត្រូវ​ដឹក​ទៅ​ទុក​ភ្លាមៗ ដោយ​បញ្ជាក់ថា វ៉ាក់សាំង​ត្រូវ​ទុក​ក្នុង​កន្លែង​មាន​សីតុណ្ហភាព​ក្រោម​៧០​អង្សា​សេ ហើយ​គ្រូពេទ្យ​ត្រូវ​បង្រៀន​ពី​របៀប​លាយ​វ៉ាក់សាំង​ជាមុនសិន​។​

​នា​ព្រឹក​ថ្ងៃទី​៣០ កក្កដា នេះដែរ ថៃ​បានប្រកាស​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ១៧៣៤៥​នាក់​ទៀត និង​ស្លាប់​មនុស្ស​ព្រោះ​កូ​វីដ​១៩ ចំនួន​១១៧​នាក់​ទៀត​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន