Connect with us

Hi, what are you looking for?

អន្តរជាតិ

រដ្ឋ​ Massachusette ​អ្នកដែលបានចាក់វ៉ាក់សាំងហើយក៏ឆ្លងកូវីដ​១៩

 ការសិក្សារបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ CDC របស់សហរដ្ឋអាមេរិកបានបង្ហាញថា ៧៤% នៃអ្នកដែលឆ្លងជំងឺ COVID-19 នៅតាមព្រឹត្តិការណ៍សាធារណៈក្នុងក្រុងមួយនៅរដ្ឋ ម៉ាស្សាឈូសេតស៍ (Massachusetts) សុទ្ធតែជាអ្នកបានចាក់វ៉ាក់សាំងពេញលេញ ឬគ្រប់ដូស។

ការសិក្សាខាងលើ ដែលចេញផ្សាយនៅថ្ងៃសុក្រសប្តាហ៍នេះ (មិនមានបញ្ជាក់ឈ្មោះក្រុង) បានរកឃើញថា វីរុសបម្លែងថ្មីរបស់ COVID-19 គឺអាចឆ្លងរាលដាលបានខ្លាំងបំផុត។ បើតាមការសិក្សានោះ «បុគ្គលបានចាក់វ៉ាក់សាំងរួច នៅតែមានផ្ទុកវត្តមានវីរុស ក្នុងបរិមាណស្មើនឹងអ្នកមិនចាក់វ៉ាក់សាំងដែរ»។ ប្រការនេះមានន័យថា វាមិនដូចជាវីរុសបម្លែងថ្មីផ្សេងៗទៀតឡើយ ព្រោះអ្នកដែលបានចាក់វ៉ាក់សាំងរួច ហើយឆ្លងវីរុស Delta នោះ ពួកគេអាចចម្លងវីរុសនេះទៅកាន់អ្នកដទៃ បានដោយងាយៗ។

ការសិក្សាខាងលើបានរកឃើញមនុស្ស ៤៦៩នាក់ ដែលឆ្លង COVID-19 ក្នុងនោះ ៧៤ភាគរយ ជាអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ ហើយការធ្វើតេស្តបានរកឃើញវីរុស Delta ក្នុងសំណាក ៩០ភាគរយ ដែលបានមកពីមនុស្ស ១៣៣នាក់។ របាយការណ៍ផ្ទៃក្នុងដាច់ដោយឡែកមួយទៀតរបស់ CDC អាមេរិកក៏បានព្រមានពីភាពគ្រោះថ្នាក់ នៃវីរុសបម្លែងថ្មី Delta របស់ COVID-19 ផងដែរ។

គួរបញ្ជាក់ថា នៅកំលុងពេល ២៤ម៉ោងមុននេះ មនុស្សសរុប ៩៩,៤៧០នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៤១៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៥,៦៨៨,៥០៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦២៩,០៦៤នាក់ និងជាសះស្បើយឡើងសរុប ២៩.៦៥លាននាក់៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...