Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ខេត្តឧត្ដរមានជ័យ​៖ ករណី​ឆ្លង​កូ​វីដ​-១៩ កើនឡើង​ដល់​៤.៨៤៦​ករណី​ហើយ

​ខេត្តឧត្ដរមានជ័យ​៖ រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បានប្រកាសថា ក្រុមគ្រូពេទ្យ នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត បាន​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩​ចំនួន ៤១​ករណី បន្ថែមទៀត នៅ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២១ ម្សិលមិញ​។

​គិត​ត្រឹម​ម៉ោង​ល្ងាច ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២១ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៤.៨៤៦​ករណី ក្នុងនោះ​ករណី​នាំចូល​ពី​ក្រៅប្រទេស​ចំនួន ៤.៤៥៤​ករណី និង​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ ៣៩២​ករណី ព្យាបាល​ជាសះស្បើយ ៩២៨​នាក់ កំពុង​សម្រាក​ព្យាបាល ៣.៩១០​នាក់ និង​ស្លាប់ ៨​នាក់​។​

​ជាមួយគ្នា ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព រដ្ឋបាលខេត្ត​ឧត្ដរមានជ័យ សូម​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ចងចាំ និង​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់​ខ្លួន​ជានិច្ច​នូវ​វិធានការ​ការពារ​ខ្លួន​សាមញ្ញៗ និង​ត្រូវ​បន្ដ​ប្រុងប្រយ័ត្ន​ផ្ទាល់ខ្លួន​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​អនុវត្ត​ឱ្យខាងតែបាន​នូវ​វិធានការ «​បី​កុំ និង បី​ការពារ​»៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន