Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ចាប់ខ្លួន​មនុស្ស ៣​នាក់ ដកហូត​គ្រឿងញៀន ១​គីឡូក្រាម នៅ​ខេត្តកំពង់ស្ពឺ​

​ខេត្តកំពង់ស្ពឺ​៖ សមត្ថកិច្ច​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ចាប់ខ្លួន​មនុស្ស​ចំនួន ៣​នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង ១​គីឡូក្រាម កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១​កន្លងទៅ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ភូមិ​ទំនប់ ឃុំ​គូស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​ជនសង្ស័យ ទី​១- ឈ្មោះ ភឿង ពេជ្រ ភេទ​ប្រុស កើត​ឆ្នាំ​១៩៨៥ ជនជាតិខ្មែរ​, ទី​២- ឈ្មោះ តាក់ ថេ​ន ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៤ ជនជាតិខ្មែរ និង​ទី​៣- ឈ្មោះ ប៊ុន បាន ភេទ​ប្រុស កើត​ឆ្នាំ ១៩៨៤ ជនជាតិខ្មែរ​។ ចំណែក​វត្ថុតាង​ចាប់បាន មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់ 1023.93g ជញ្ជីង​ថ្លឹង​២​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ ត្រូវបាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ចាត់ការ​តាម​នីតិវិធី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...