Connect with us

Hi, what are you looking for?

អន្តរជាតិ

កូ​វីដ​១៩! នៅ​វៀតណាម រកឃើញ​ករណី​ឆ្លង​ថ្មី​ជាង ៤​ពាន់​ករណី​ទៀត គិត​ត្រឹម​ព្រឹក​នេះ

​វៀតណាម​៖ ក្រសួងសុខាភិបាល​វៀត​ណា​ម នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​រាយការណ៍​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មីៗ​ចំនួន​៤​ពាន់​២៦៧​ករណី​បន្ថែមទៀត​នៅ​១៧​ទីតាំង។​ ក្នុង​ចំណោម​ករណី​ឆ្លង​ថ្មីៗ​ទាំងអស់​ខាងលើនេះ មាន​២​ពាន់​៣៦៥​ករណី​នៅ​ទីក្រុង​ហូជីមិញ​។

​ជាមួយនឹង​ចំនួន​ករណី​ឆ្លង​ថ្មីៗ​នេះ វៀតណាម​បាន​កត់ត្រា​ពី​ការរកឃើញ​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​១៧​ម៉ឺន​៥១២​ករណី​នៅក្នុង​៦២​ខេត្ត​-​ក្រុង ក្នុងចំណោម​ខេត្ត​-​ក្រុង​សរុប​៦៣​របស់​ប្រទេស​នេះ ចាប់តាំងពី​វីរុស​កូ​វីដ​១៩​រលក​ថ្មី​វាយប្រហារ​វៀតណាម​កាល​ពី​៣​ខែ​មុន​។ ទីក្រុង​ហូជីមិញ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ខ្ពស់​ជាងគេ​បំផុត​រហូតដល់​១០​ម៉ឺន​៥​ពាន់​៩៥​ករណី​។​

​ជាមួយគ្នានេះ វៀតណាម ក៏បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ជូន​ដល់​ប្រជាជន​ខ្លួន​បាន​ជាង​៧.២៩​លាន​នាក់​ផងដែរ តែមាន​មនុស្ស​ប្រមាណ​៧៤​ម៉ឺន​៤​ពាន់​៣៣១​នាក់​ប៉ុណ្ណោះ ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​ពេញលេញ ឬ​ពីរ​ដូ​ស​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន